إعدادات العرض
“តាមពិត គ្រប់គ្រាន់ហើយសម្រាប់អ្នកដោយគ្រាន់តែធ្វើដោយដៃរបស់អ្នកបែបនេះ”។ បន្ទាប់មក…
“តាមពិត គ្រប់គ្រាន់ហើយសម្រាប់អ្នកដោយគ្រាន់តែធ្វើដោយដៃរបស់អ្នកបែបនេះ”។ បន្ទាប់មក លោកបានទះដៃទាំងពីររបស់លោកទៅនឹងដីចំនួនមួយដង រួចយកដៃឆ្វេងជូតទៅលើដៃស្តាំ ខ្នងដៃទាំងពីរ និងមុខរបស់លោក។
អំពី អាំម៉ារ ពិន យ៉ាសៀរ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានចាត់ខ្ញុំឲ្យទៅធ្វើកិច្ចការមួយ។ ពេលនោះ ខ្ញុំមានជូនុប(ត្រូវងូតទឹក) តែខ្ញុំមិនអាចរកទឹកបាន។ ដូច្នេះ ខ្ញុំក៏រមៀលខ្លួនទៅនឹងដីដូចសត្វរមៀលខ្លួន។ បន្ទាប់មក ខ្ញុំក៏បានទៅជួបនឹងណាពី ﷺ ហើយរៀបរាប់រឿងនោះប្រាប់លោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “តាមពិត គ្រប់គ្រាន់ហើយសម្រាប់អ្នកដោយគ្រាន់តែធ្វើដោយដៃរបស់អ្នកបែបនេះ”។ បន្ទាប់មក លោកបានទះដៃទាំងពីររបស់លោកទៅនឹងដីចំនួនមួយដង រួចយកដៃឆ្វេងជូតទៅលើដៃស្តាំ ខ្នងដៃទាំងពីរ និងមុខរបស់លោក។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Hausa Português Kurdî Kiswahili සිංහල Svenska ગુજરાતી Yorùbá پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Lietuvių Српски Kinyarwanda Shqip ಕನ್ನಡ Wolof Українська Moore ქართული Magyar தமிழ் Македонски Azərbaycan አማርኛ Malagasy Oromoo Deutsch ไทย मराठी ਪੰਜਾਬੀ O‘zbek Italianoالشرح
ក្នុងពេលធ្វើដំណើរមួយ ណាពី ﷺ លោកបានចាត់តាំងអាំម៉ារ ពិន យ៉ាសៀរ رضي الله عنه ឲ្យបំពេញកិច្ចការមួយចំនួនជូនលោក។ ពេលនោះ គាត់បានធ្លាក់ខ្លួនក្នុងស្ថានភាពមានជូនុបដោយការរួមមេត្រី ឬចេញទឹកកាម ហើយគាត់គ្មានទឹកសម្រាប់ងូតទឹកជម្រះសម្អាតកាយពីជូនុបបានឡើយ។ ហើយគាត់ក៏មិនទាន់បានដឹងអំពីរបៀបនៃការតាយុំាមុមសម្រាប់សម្អាតកាយពីជូនុបនោះដែរ គឺគាត់ដឹងតែពីរបៀបតាយ៉ាំមុមសម្រាប់សម្អាតពីហាហ្ទាសតូចប៉ុណ្ណោះ។ ដូចនេះ គាត់បានព្យាយាមប្រើការវិនិច្ឆ័យច្បាប់ផ្ទាល់ខ្លួន ដោយគាត់គិតថា ដូចគ្នានឹងការជូតទៅលើដីហើយយកមកជូតអវយវៈមួយចំនួនដែលត្រូវយកវូហ្ទុសម្រាប់ការជម្រះសម្អាតពីហាហ្ទាសតូច ដូច្នេះ ការធ្វើតាយុំាមុមសម្រាប់ជម្រះសម្អាតពីជូនុប គឺត្រូវតែជូតដីពេញរាងកាយទាំងមូល ដោយគាត់ធៀបទៅនឹងការងូតទឹក។ ដូចនេះ គាត់ក៏រមៀលខ្លួនទៅនឹងដី រហូតដល់ដីប្រឡាក់សព្វពេញរាងកាយ រួចគាត់ក៏សឡាត។ នៅពេលដែលគាត់ត្រឡប់មកជួបនឹងណាពី ﷺ វិញ គាត់បានរៀបរាប់រឿងនេះប្រាប់ដល់លោក ដើម្បីដឹងថាតើអ្វីដែលគាត់ធ្វើនោះ ត្រឹមត្រូវឬអត់។ ពេលនោះ ណាពី ﷺ ក៏បានបញ្ជាក់ប្រាប់គាត់ពីរបៀបជម្រះខ្លួនពីហាហ្ទាសទាំងពីរប្រភេទ គឺហាហ្ទាសតូច ដូចជាការបត់ជើងតូច និងហាហ្ទាសធំ ដូចជាមានជូនុបជាដើមថា គាត់ត្រូវយកដៃទាំងពីរទះទៅលើដីចំនួនមួយដង រួចយកដៃឆ្វេងជូតទៅលើដៃស្តាំ ខ្នងដៃទាំងពីរ និងមុខ។فوائد الحديث
ចាំបាច់ត្រូវស្វែងរកទឹកមុននឹងធ្វើការតាយុំាមុម(សម្អាតខ្លួនដោយប្រើដីស្អាត)។
បង្គាប់ប្រើឲ្យធ្វើការតាយុំាមុមសម្រាប់អ្នកដែលមានជូនុប ហើយមិនអាចរកទឹកបាន។
ការតាយុំាមុមសម្រាប់សម្អាតពីហាហ្ទាសធំ គឺដូចគ្នានឹងការតាយុំាមុមសម្រាប់សម្អាតពីហាហ្ទាសតូចដែរ។
التصنيفات
Dry Ablution