إعدادات العرض
“នឹងមានមេដឹកនាំជាច្រើនដែលទងើ្វរបស់ពួកគេខ្លះ ពួកអ្នកយល់ស្រប ហើយទង្វើរបស់ពួកគេខ្លះទៀត…
“នឹងមានមេដឹកនាំជាច្រើនដែលទងើ្វរបស់ពួកគេខ្លះ ពួកអ្នកយល់ស្រប ហើយទង្វើរបស់ពួកគេខ្លះទៀត ពួកអ្នកមិនយល់ស្របឡើយ។ ដូចនេះ ជនណាមិនពេញចិត្ត(ចំពោះទង្វើអាក្រក់នោះ) គឺគេនឹងរួចផុតពីបាបកម្ម។ ហើយជនណាដែលហាមឃាត់(ចំពោះទង្វើអាក្រក់នោះ) គឺគេមានសុវត្ថិភាព។ ក៏ប៉ុន្តែ ជនណាហើយដែលពេញចិត្ត និងធ្វើតាម(នឹងមានបាបកម្ម)
អំពី អ៊ុមមូសាឡាម៉ះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នឹងមានមេដឹកនាំជាច្រើនដែលទងើ្វរបស់ពួកគេខ្លះ ពួកអ្នកយល់ស្រប ហើយទង្វើរបស់ពួកគេខ្លះទៀត ពួកអ្នកមិនយល់ស្របឡើយ។ ដូចនេះ ជនណាមិនពេញចិត្ត(ចំពោះទង្វើអាក្រក់នោះ) គឺគេនឹងរួចផុតពីបាបកម្ម។ ហើយជនណាដែលហាមឃាត់(ចំពោះទង្វើអាក្រក់នោះ) គឺគេមានសុវត្ថិភាព។ ក៏ប៉ុន្តែ ជនណាហើយដែលពេញចិត្ត និងធ្វើតាម(នឹងមានបាបកម្ម)”។ ពួកគេបានសួរថា៖ តើយើងមិនត្រូវប្រយុទ្ធប្រឆាំងនឹងពួកទាំងនោះទេឬ? លោកបានឆ្លើយថា៖ “ទេ ដរាបណាពួកគេនៅតែប្រតិបត្តិសឡាត”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá සිංහල தமிழ் دری Кыргызча or Kinyarwanda नेपाली Română Lietuvių Nederlands Soomaali Српски Українська ಕನ್ನಡ Wolof Moore ქართული Azərbaycan Magyar Македонски አማርኛ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកបានប្រាប់ថា នឹងមានមេដឹកនាំជាច្រើនដែលគ្រប់គ្រងលើពួកយើងដែលយើងនឹងឃើញទង្វើខ្លះរបស់ពួកគេត្រឹមត្រូវស្របតាមច្បាប់សាសនា និងទង្វើខ្លះទៀតផ្ទុយពីច្បាប់សាសនា។ ហេតុនេះ ជនណាដែលស្អប់ទង្វើអាក្រក់នោះនៅក្នុងចិត្ត ខណៈដែលរូបគេមិនអាចប្រឆាំងនឹងវាបាន គឺគេពិតជាបានរួចផុតពីបាបកម្ម និងភាពពុតត្បុត។ ហើយជនណាដែលប្រឆាំងដោយដៃឬដោយពាក្យសម្តីដោយបានប្រឆាំងនឹងពួកគេចំពោះទង្វើនោះ គឺរូបគេបានរួចផុតពីអំពើបាប និងការចូលរួមក្នុងអំពើបាបនោះ។ ក៏ប៉ុន្តែជនណាដែលពេញចិត្តនឹងទង្វើរបស់មេដឹកនាំទាំងនោះ និងធ្វើតាមពួកគេ ជននោះក៏នឹងវិនាសដូចពួកគេដែរ។ បន្ទាប់មក បណ្តាសហាហ្ពាត់បានសួរណាពី ﷺ ថា៖ តើយើងមិនត្រូវប្រយុទ្ធប្រឆាំងនឹងមេដឹកនាំដែលមានលក្ខណៈបែបនេះទេឬ? ពេលនោះ លោកបានហាមឃាត់ពួកគេពីការធ្វើបែបនេះ ហើយលោកបានមានប្រសាសន៍ថា៖ ទេ ដរាបណាពួកគេនៅតែប្រតិបត្តិសឡាតជាមួយពួកអ្នក។فوائد الحديث
ក្នុងចំណោមសញ្ញាភស្តុតាងនៃភាពជាណាពីរបស់ណាពី ﷺ គឺលោកបានប្រាប់ពីប្រការអាថ៌កំបាំងមួយចំនួនដែលនឹងកើតឡើង ហើយវាបានកើតឡើងដូចដែលលោកបានប្រាប់ពិតមែន។
មិនអនុញ្ញាតឲ្យនៅស្ងៀមចំពោះអំពើអាក្រក់ និងចូលរួមក្នុងអំពើទាំងនោះឡើយ ហើយចាំបាច់ត្រូវប្រឆាំងនឹងវាដាច់ខាត។
នៅពេលដែលអ្នកដឹកនាំធ្វើអ្វីមួយដែលផ្ទុយពីច្បាប់សាសនា គឺមិនអនុញ្ញាតឲ្យគោរពតាមពួកគេក្នុងរឿងនោះឡើយ។
មិនអនុញ្ញាតឲ្យបះបោរប្រឆាំងនឹងអ្នកដឹកនាំឥស្លាមឡើយ ត្បិតនាំឱ្យមានវិនាសកម្ម ការបង្ហូរឈាម និងបាត់បង់សន្តិភាព។ ជាការពិតណាស់ ការអត់ធ្មត់ចំពោះអំពើអាក្រក់របស់អ្នកដឹកនាំដែលអាក្រក់ និងការទ្រាំទ្រនឹងការធ្វើបាបរបស់អ្នកដឹកនាំទាំងនោះ គឺនៅតែប្រសើរជាង។
បញ្ជាក់ពីភាពធំធេងនៃការប្រតិបត្តិសឡាត ព្រោះវាជាអ្នកបែងចែករវាងភាពគ្មានជំនឿ(កាហ្វៀរ) និងឥស្លាម។
التصنيفات
Rebelling against the Muslim Ruler