ខ្ញុំសូមផ្ដាំផ្ញើអ្នកសូមកុំបោះបង់ការសូត្រនៅចុងបញ្ចប់នៃសឡាត(មុនឲ្យសាឡាម)ថា៖ …

ខ្ញុំសូមផ្ដាំផ្ញើអ្នកសូមកុំបោះបង់ការសូត្រនៅចុងបញ្ចប់នៃសឡាត(មុនឲ្យសាឡាម)ថា៖ " اللَّهُمَّ أعِنِّي عَلَى ذِكْرِكَ ، وَشُكْرِكَ ، وَحُسْنِ عِبَادَتِكَ" (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយខ្ញុំក្នុងការរលឹកទៅចំពោះទ្រង់ ថ្លែងអំណរគុណចំពោះទ្រង់ និងធ្វើការគោពសក្ការៈឲ្យបានល្អទៅចំពោះទ្រង់ផងចុះ)។

អំពី មូអាស ពិន ជើហ្ពាល់ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានចាប់ដៃរបស់គាត់ ហើយបានមានប្រសាសន៍ថា៖ “ឱមូអាស! សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជាស្រលាញ់អ្នក”។ លោកបានមានប្រសាសន៍បន្តថា៖ “ឱមូអាស! ខ្ញុំសូមផ្ដាំផ្ញើអ្នកសូមកុំបោះបង់ការសូត្រនៅចុងបញ្ចប់នៃសឡាត(មុនឲ្យសាឡាម)ថា៖ " اللَّهُمَّ أعِنِّي عَلَى ذِكْرِكَ ، وَشُكْرِكَ ، وَحُسْنِ عِبَادَتِكَ" (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយខ្ញុំក្នុងការរលឹកទៅចំពោះទ្រង់ ថ្លែងអំណរគុណចំពោះទ្រង់ និងធ្វើការគោពសក្ការៈឲ្យបានល្អទៅចំពោះទ្រង់ផងចុះ)។

[صحيح]

الشرح

ណាពី ﷺ បានកាន់ដៃមូអាស رضي الله عنه ហើយបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ស្បថនឹងអល់ឡោះជាម្ចាស់! ខ្ញុំពិតជាស្រឡាញ់អ្នកណាស់។ ឱមូអាស! ខ្ញុំសូមផ្ដាំផ្ញើអ្នកថា សូមអ្នកកុំភ្លេចពោលពាក្យនេះនៅចុងបញ្ចប់នៃសឡាតនីមួយៗ៖ “اللَّهُمَّ أَعِنِّي عَلَى ذِكْرِكَ” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយខ្ញុំក្នុងការរលឹកទៅចំពោះទ្រង់)ក្នុងគ្រប់ពាក្យសម្ដីនិងទង្វើដែលបញ្ជិតរូបខ្ញុំទៅកាន់ការគោរពប្រតិបត្តិ “وَشُكْرِكَ” (ថ្លែងអំណរគុណចំពោះទ្រង់) តាមរយៈការទទួលបាននូវឧបការគុណ និងការការពារពីគ្រោះកាច “وَحُسْنِ عِبَادَتِكَ” (និងធ្វើការគោពសក្ការៈឲ្យបានល្អទៅចំពោះទ្រង់ផងចុះ)តាមរយៈការមានភាពជ្រះថ្លាចំពោះអល់ឡោះ និងការដើរតាមណាពី ﷺ ។

فوائد الحديث

បង្គាប់ប្រើឲ្យប្រាប់អ្នកដែលខ្លួនស្រឡាញ់ក្នុងនាមអល់ឡោះថា ខ្លួនពិតជាស្រឡាញ់រូបគេ។

ស៊ូណិតសូត្រទូអានេះនៅចុងបញ្ចប់នៃសឡាត ទាំងសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ) និងសឡាតស្ម័គ្រចិត្ត(សឡាតស៊ូណិត)។

ក្នុងប្រយោគនៃទូអាដ៏ខ្លីនេះ គឺមានរួមបញ្ចូលទាំងការសុំពីទ្រង់ទាំងសម្រាប់លោកិយ និងបរលោក។

ក្នុងចំណោមផលនៃការស្រឡាញ់គ្នាក្នុងនាមអល់ឡោះ គឺការផ្តាំផ្ញើគ្នាពីប្រការពិត ផ្ដល់ដំបូន្មានចំពោះគ្នា និងសហការគ្នាលើអំពើល្អនិងការកោតខ្លាចអល់ឡោះ។

អ៊ីម៉ាំ អាត់តៃពី បាននិយាយថា៖ ការរំលឹកទៅកាន់អល់ឡោះគឺជាការបើកនូវសេចក្តីស្ងប់ចិត្ត ការអរគុណដល់ទ្រង់គឺជាមធ្យោបាយដែលនាំមកនូវលាភសក្ការៈ ហើយការគោរពសក្ការៈឱ្យបានល្អត្រឹមត្រូវ គឺនឹងនាំឱ្យអ្នកចៀសឆ្ងាយពីអ្វីដែលធ្វើឱ្យងាកចេញពីអល់ឡោះ។

التصنيفات

Dhikr (Invocation) during Prayer