إعدادات العرض
“អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយនៅពេលដែលគេមានហាហ្ទាស(គ្មានភាពជ្រះស្អាត)…
“អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយនៅពេលដែលគេមានហាហ្ទាស(គ្មានភាពជ្រះស្អាត) រហូតទាល់តែគេយកវូហ្ទុ”។
អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយនៅពេលដែលគេមានហាហ្ទាស(គ្មានភាពជ្រះស្អាត) រហូតទាល់តែគេយកវូហ្ទុ”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá සිංහල தமிழ் دری Кыргызча or Kinyarwanda नेपाली Română Lietuvių Nederlands Soomaali Српски Українська ಕನ್ನಡ Wolof Moore ქართული Azərbaycan Magyar मराठी Македонски አማርኛ Malagasy Oromoo ไทย ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ក្នុងចំណោមលក្ខខណ្ឌដែលធ្វើឲ្យសឡាតមានភាពត្រឹមត្រូវ គឺភាពជ្រះស្អាត។ ហេតុនេះ ចំពោះអ្នកដែលចង់ប្រតិបត្តិសឡាត ចាំបាច់ត្រូវយកវូហ្ទុ ប្រសិនបើរូបគេមាននូវប្រការណាមួយដែលនាំឲ្យខូចវូហ្ទុ ដូចជាការបត់ជើងធំ បត់ជើងតូច គេងលក់ ឬប្រការផ្សេងទៀត។فوائد الحديث
ការសឡាតរបស់អ្នកដែលមានហាហ្ទាស(គ្មានភាពជ្រះស្អាត) គឺគេមិនទទួលយកឡើយ លុះត្រាតែរូបគេធ្វើការជម្រះសម្អាតដោយការងូតទឹកប្រសិនបើជាហាហ្ទាសធំ និងធ្វើការជម្រះសម្អាតដោយការយកវូហ្ទុប្រសិនបើជាហាហ្ទាសតូច។
វូហ្ទុ គឺជាការខ្ពុរមាត់ បន្ទាប់មក ស្រូបទឹកចូលច្រមុះ រួចញើសចេញមកវិញ។ បន្ទាប់មកទៀត លាងមុខបីដង រួចលាងដៃទាំងពីរ រហូតដល់កែងដៃចំនួនបីដង។ ក្រោយមក ជូតក្បាលទាំងមូលមួយដង និងចុងក្រោយលាងជើងទាំងពីររហូតដល់ភ្នែកគោលចំនួនបីដង។
التصنيفات
Ablution