إعدادات العرض
(ឱអល់ឡោះជាម្ចាស់! ខ្ញុំសូមជ្រកកោនដោយការពេញចិត្តរបស់ទ្រង់ ពីការក្រោធរបស់ទ្រង់…
(ឱអល់ឡោះជាម្ចាស់! ខ្ញុំសូមជ្រកកោនដោយការពេញចិត្តរបស់ទ្រង់ ពីការក្រោធរបស់ទ្រង់ និងការលើកលែងទោសពីការដាក់ទណ្ឌកម្មរបស់ទ្រង់។ ខ្ញុំសូមជ្រកកោនចំពោះទ្រង់ ពីទណ្ឌកម្មរបស់ទ្រង់។ ខ្ញុំមិនអាចរៀបរាប់ការកោតសរសើរទ្រង់បានអស់ឡើយ។ ទ្រង់គឺដូចអ្វីដែលទ្រង់កោតសរសើរចំពោះខ្លួនទ្រង់ផ្ទាល់)។
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ នៅយប់មួយ ខ្ញុំបានបាត់រ៉ស៊ូលុលឡោះ ﷺ ពីលើគ្រែ។ ដូចនេះ ខ្ញុំក៏បានស្វែងរកលោក។ ពេលនោះ ដៃរបស់ខ្ញុំបានប៉ះនឹងបាតជើងរបស់លោក ខណៈលោកកំពុងនៅក្នុងម៉ាស្ជិត ដោយបាតជើងរបស់លោកបញ្ឈរត្រង់(កំពុងស៊ូជោត) ហើយលោកបានសូត្រថា៖ اللهُمَّ أَعُوذُ بِرِضَاكَ مِنْ سَخَطِكَ، وَبِمُعَافَاتِكَ مِنْ عُقُوبَتِكَ، وَأَعُوذُ بِكَ مِنْكَ لَا أُحْصِي ثَنَاءً عَلَيْكَ أَنْتَ كَمَا أَثْنَيْتَ عَلَى نَفْسِكَ (ឱអល់ឡោះជាម្ចាស់! ខ្ញុំសូមជ្រកកោនដោយការពេញចិត្តរបស់ទ្រង់ ពីការក្រោធរបស់ទ្រង់ និងការលើកលែងទោសពីការដាក់ទណ្ឌកម្មរបស់ទ្រង់។ ខ្ញុំសូមជ្រកកោនចំពោះទ្រង់ ពីទណ្ឌកម្មរបស់ទ្រង់។ ខ្ញុំមិនអាចរៀបរាប់ការកោតសរសើរទ្រង់បានអស់ឡើយ។ ទ្រង់គឺដូចអ្វីដែលទ្រង់កោតសរសើរចំពោះខ្លួនទ្រង់ផ្ទាល់)។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو 中文 हिन्दी Tagalog ئۇيغۇرچە Kurdî Kiswahili Português සිංහල Русский Nederlands Tiếng Việt অসমীয়া ગુજરાતી پښتو Hausa മലയാളം नेपाली ქართული Magyar తెలుగు Македонски Svenska ಕನ್ನಡ Moore አማርኛ Română Українська ไทย मराठी ਪੰਜਾਬੀ دری বাংলা Wolofالشرح
អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ នៅយប់មួយ ខ្ញុំបានដេកនៅក្បែរណាពី ﷺ ស្រាប់តែខ្ញុំបានបាត់លោកមិនឃើញ។ ពេលនោះ ខ្ញុំក៏បានស្ទាបរកកន្លែងដែលលោកតែងសឡាតនៅក្នុងបន្ទប់ ហើយក៏ឃើញលោកកំពុងស៊ូជោត ដោយបាតជើងទាំងពីររបស់លោកបញ្ឈរត្រង់ ហើយលោកសូត្រថា៖ اللهُمَّ أَعُوذُ بِرِضَاكَ مِنْ سَخَطِكَ، وَبِمُعَافَاتِكَ مِنْ عُقُوبَتِكَ، وَأَعُوذُ بِكَ مِنْكَ لَا أُحْصِي ثَنَاءً عَلَيْكَ أَنْتَ كَمَا أَثْنَيْتَ عَلَى نَفْسِكَ “أَعُوذُ” (ខ្ញុំសូមជ្រកកោន) និងការការពារ “بِرِضَاكَ مِنْ سَخَطِكَ” (ដោយការពេញចិត្តរបស់ទ្រង់ ពីការក្រោធរបស់ទ្រង់) ចំពោះខ្ញុំនិងប្រជាជាតិរបស់ខ្ញុំ។ “و” (ហើយ) ខ្ញុំសូមជ្រកកោន “بِمُعَافَاتِكَ” (ជាមួយនឹងការលើកលែងទោសរបស់ទ្រង់) និងការអភ័យទោសដ៏បរិបូររបស់ទ្រង់ “مِنْ عُقُوبَتِكَ” (ពីការដាក់ទណ្ឌកម្មរបស់ទ្រង់) “وَأَعُوذُ بِكَ مِنْكَ” (ហើយខ្ញុំសូមជ្រកកោនពីទ្រង់) ពោលគឺសូមជ្រកកោនចំពោះលក្ខណសម្បត្តិដ៏មហាសិរីរុងរឿងរបស់ទ្រង់ ពីព្រោះគ្មាននរណាម្នាក់អាចការពារអំពីទារុណកម្មរបស់ទ្រង់បានឡើយ លើកលែងតែទ្រង់ប៉ុណ្ណោះ។ គ្មានកន្លែងមានសុវត្ថិភាព និងគ្មានកន្លែងណាដែលអាចសង្គ្រោះខ្លួនឯងពីអល់ឡោះ លើកលែងតែទ្រង់ម្នាក់គត់។ គ្មានកន្លែងណាដែលមានសុវត្ថិភាព និងអាចសង្គ្រោះខ្លួនឯងពីទារុណកម្មរបស់អល់ឡោះឡើយ លើកលែងតែទ្រង់ម្នាក់គត់។ “لَا أُحْصِي ثَنَاءً عَلَيْكَ” (ខ្ញុំមិនអាចរៀបរាប់ការកោតសរសើរទ្រង់បានអស់ឡើយ) ពោលគឺខ្ញុំគ្មានសមត្ថភាពអាចរៀបរាប់ និងមិនអាចគណនាចំនួនការសរសើរចំពោះទ្រង់បានឡើយ ដោយសារភាពទន់ខ្សោយរបស់ខ្ញុំក្នុងការរៀបរាប់អំពីព្រះគុណ និងសេចក្តីល្អរបស់ទ្រង់ ដូចដែលទ្រង់សមនឹងទទួលបាន ទោះបីជាខ្ញុំព្យាយាមយ៉ាងណាក៏ដោយ។ “أَنْتَ كَمَا أَثْنَيْتَ عَلَى نَفْسِكَ” (ទ្រង់គឺដូចអ្វីដែលទ្រង់កោតសរសើរចំពោះខ្លួនទ្រង់ផ្ទាល់) ពោលគឺទ្រង់ដូចដែលទ្រង់បានសរសើរខ្លួនឯង។ ទ្រង់គឺជាអ្នកដែលបានសរសើរខ្លួនឯងដោយការសរសើរទៅតាមរបៀបដែលសមនឹងទ្រង់។ ដូច្នេះ តើនរណាអាចបំពេញសិទ្ធិនៃការសរសើររបស់ទ្រង់បាន?!فوائد الحديث
ស៊ូណិតសូត្រទូអានេះក្នុងពេលស៊ូជោត។
មីរ៉ក់ បាននិយាយថា៖ នៅក្នុងសេចក្ដីរាយការណ៍មួយរបស់ អាន់ណាសាអ៊ី៖ លោកតែងសូត្រទូអានេះនៅពេលបញ្ចប់សឡាតរបស់លោក និងមុនពេលចូលគេង។
ស៊ូណិតថ្លែងសរសើរអល់ឡោះជាម្ចាស់តាមរយៈលក្ខណៈសម្បត្តិរបស់ទ្រង់ និងបួងសួងសុំពីទ្រង់តាមរយៈបណ្តានាមរបស់ទ្រង់ដែលមានភស្តុតាងបញ្ជាក់ក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ។
បញ្ជាក់ពីការលើកតម្កើងដល់អល់ឡោះជាម្ចាស់នៅក្នុងពេលរូកុ និងពេលស៊ូជោត។
អនុញ្ញាតឲ្យសុំការបញ្ចៀសតាមរយៈលក្ខណៈសម្បត្តិរបស់អល់ឡោះ ហើយក៏អនុញ្ញាតឲ្យសុំការបញ្ចៀសតាមរយៈអង្គរបស់ទ្រង់ផងដែរ។
អាល់ខត់តពី បាននិយាយថា៖ នៅក្នុងទូអាទាំងនេះ មានអត្ថន័យដ៏ល្អប្រពៃ គឺគាត់បានស្វែងរកការជ្រកកោនពីអល់ឡោះដើម្បីឱ្យទ្រង់ការពារគាត់ ដោយការពេញចិត្តរបស់ទ្រង់ពីការក្រោធរបស់ទ្រង់ និងដោយការអត់ទោសរបស់ទ្រង់ពីការដាក់ទណ្ឌកម្មរបស់ទ្រង់។ ការពេញចិត្តនិងការក្រោធគឺមានភាពផ្ទុយគ្នាដូចគ្នានឹងការអត់ឱននិងការដាក់ទណ្ឌកម្មដែរ។ នៅពេលដែលគាត់និយាយដល់អ្វីដែលគ្មានភាពផ្ទុយគ្នា គឺអល់ឡោះ នោះគាត់បានស្វែងរកការជ្រកកោនពីទ្រង់តែមួយគត់។ នោះមានន័យថា ការសុំការអភ័យទោសពីភាពខ្វះខាតក្នុងការអនុវត្តនូវកាតព្វកិច្ច(វ៉ាជិប)ដែលទាក់ទងនឹងសិទ្ធិនៅក្នុងការគោរពសក្ការៈនិងការសរសើរចំពោះទ្រង់។ ហើយពាក្យរបស់គាត់ដែលថា៖ "ខ្ញុំមិនអាចរៀបរាប់ការកោតសរសើរទ្រង់បានអស់ឡើយ" មានន័យថា ខ្ញុំគ្មានលទ្ធភាពអាចធ្វើការកោតសរសើរទ្រង់ និងមិនអាចសម្រេចវាបានឡើយ។
التصنيفات
Dhikr (Invocation) during Prayer