“ថ្ងៃដ៏ល្អបំផុតដែលព្រះអាទិត្យរះលើ គឺថ្ងៃសុក្រ(ថ្ងៃជុមអាត់)។

“ថ្ងៃដ៏ល្អបំផុតដែលព្រះអាទិត្យរះលើ គឺថ្ងៃសុក្រ(ថ្ងៃជុមអាត់)។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ថ្ងៃដ៏ល្អបំផុតដែលព្រះអាទិត្យរះលើ គឺថ្ងៃសុក្រ(ថ្ងៃជុមអាត់)។ ក្នុងថ្ងៃនោះ គេបានបង្កើតណាពីអាហ្ទាំ។ នៅថ្ងៃនោះដែរ គេបានបញ្ចូលគាត់ទៅក្នុងឋានសួគ៌ ហើយនៅថ្ងៃនោះដែរ គេបានបញ្ចេញគាត់ពីឋានសួគ៌វិញ។ ហើយថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លើកលែងតែនៅថ្ងៃសុក្រប៉ុណ្ណោះ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ថ្ងៃដ៏ល្អបំផុតដែលព្រះអាទិត្យរះ គឺថ្ងៃសុក្រ។ ក្នុងចំណោមលក្ខណៈពិសេសរបស់ថ្ងៃសុក្រនោះ គឺអល់ឡោះជាម្ចាស់បានបង្កើតណាពីអាហ្ទាំ អាឡៃហ៊ិស្សាឡាម ទ្រង់បានបញ្ចូលគាត់ទៅក្នុងឋានសួគ៌ និងបានបញ្ចេញគាត់ពីក្នុងឋានសួគ៌មកកាន់ផែនដីវិញ ហើយថ្ងៃបរលោកក៏មិនកើតឡើងក្រៅពីថ្ងៃសុក្រនោះដែរ។

فوائد الحديث

បញ្ជាក់ពីឧត្តមភាពនៃថ្ងៃសុក្រលើសពីថ្ងៃផ្សេងទៀតក្នុងសប្តាហ៍។

ជំរុញឲ្យបង្កើននូវការសាងទង្វើកុសលឲ្យបានច្រើននៅថ្ងៃសុក្រ ហើយត្រៀមខ្លួនទទួលនូវក្តីមេត្តាករុណាពីអល់ឡោះ និងចៀសឆ្ងាញពីទណ្ឌកម្មរបស់ទ្រង់។

ចំពោះលក្ខណៈពិសេសនៃថ្ងៃសុក្រដែលបានលើកឡើងក្នុងហាទីស្ហ មានអ្នកខ្លះយល់ថា វាពុំមែនសម្រាប់បញ្ជាក់ពីគុណតម្លៃនៃថ្ងៃសុក្រឡើយ ដ្បិតថា ការបណ្តេញណាពីអាហ្ទាំចេញពីឋានសួគ៌ និងថ្ងៃបរលោក មិនអាចចាត់ទុកថាជាគុណតម្លៃនោះឡើយ។ តែក៏មានអ្នកខ្លះទៀតយល់ថា ប្រការទាំងអស់នេះសុទ្ធតែជាគុណតម្លៃ ត្បិតការចាកចេញរបស់ណាពីអាហ្ទាំពីឋានសួគ៌ គឺជាមូលហេតុនាំឲ្យមានកូនចៅជារ៉សូល ជាណាពី និងជាមនុស្សល្អ។ រីឯថ្ងៃបរលោក គឺជាមូលហេតុដែលនាំឲ្យមនុស្សល្អទទួលបានរង្វាន់ឆាប់រហ័ស និងទទួលបានអ្វីដែលអល់ឡោះបានរៀបចំទុកសម្រាប់ពួកគេ។

មានលក្ខណៈពិសេសជាច្រើនផ្សេងទៀតនៃថ្ងៃសុក្រដែលមិនបានលើកឡើងក្នុងសេចក្តីរាយការណ៍ខាងលើ ក្នុងនោះ វាគឺជាថ្ងៃដែលគេទទួលយកការសារភាពកំហុស(តាវហ្ពាត់)របស់ណាពីអាហ្ទាំ ជាថ្ងៃដែលណាពីអាហ្ទាំទទួលមរណភាព ហើយក្នុងថ្ងៃនោះ មានពេលវេលាមួយដែលអ្នកមានជំនឿណាម្នាក់បានសឡាត និងបួងសួងសុំអ្វីមួយពីអល់ឡោះក្នុងពេលនោះ ទ្រង់នឹងប្រទានដល់គេ។

ថ្ងៃដែលល្អប្រសើរជាងគេបំផុតក្នុងមួយឆ្នាំ គឺថ្ងៃអារ៉ហ្វះ ហើយអ្នកខ្លះថា ថ្ងៃរ៉យ៉ាហាជ្ជី។ ថ្ងៃដែលល្អប្រសើរជាងគេបំផុតក្នុងមួយសប្តាហ៍ គឺថ្ងៃសុក្រ។ ចំណែកឯយប់ដែលល្អប្រសើរជាងគេបំផុត គឺយប់ឡៃឡាទុលក៏ទើរ។

التصنيفات

Pre-Islamic Prophets and Messengers, peace be upon them