إعدادات العرض
“អាប់ឱនហើយ អាប់ឱនហើយ អាប់ឱនហើយ”។ មានគេសួរថា៖ តើនរណាទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖…
“អាប់ឱនហើយ អាប់ឱនហើយ អាប់ឱនហើយ”។ មានគេសួរថា៖ តើនរណាទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺអ្នកដែលនៅទាន់អ្នកមានគុណរបស់ខ្លួនម្នាក់ ឬទាំងពីរនាក់ពេលដែលលោកមានវ័យចាស់ជរា តែគេមិនបានចូលឋានសួគ៌”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អាប់ឱនហើយ អាប់ឱនហើយ អាប់ឱនហើយ”។ មានគេសួរថា៖ តើនរណាទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺអ្នកដែលនៅទាន់អ្នកមានគុណរបស់ខ្លួនម្នាក់ ឬទាំងពីរនាក់ពេលដែលលោកមានវ័យចាស់ជរា តែគេមិនបានចូលឋានសួគ៌”។
[صحيح] [رواه مسلم]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî Kiswahili Português தமிழ் دری অসমীয়া Svenska Yorùbá Кыргызча ગુજરાતી नेपाली Română മലയാളം Nederlands తెలుగు پښتو Soomaali Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Magyar Українська Македонски Lietuvių Azərbaycan Wolof Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ አማርኛالشرح
ណាពី ﷺ លោកបានបួងសួងសុំឱ្យទទួលនូវភាពអាប់ឱន និងភាពអាម៉ាស់ រហូតដល់កម្រិតហាក់ដូចជាលោកបានដាក់ច្រមុះរបស់លោកនៅលើដី(លោកបានមានប្រសាសន៍បីដង)។ ពេលនោះ មានគេសួរថា៖ តើអ្នកដែលលោកបួងសួងឲ្យនោះជានរណាទៅ ឱរ៉ស៊ូលុលឡោះ? ណាពី ﷺ លោកបានឆ្លើយថា៖ គឺអ្នកដែលមានជីវិតទាន់ឪពុកម្តាយរបស់ខ្លួនម្នាក់ ឬទាំងពីរនាក់ខណៈដែលលោកមានវ័យចាស់ជរា តែគេមិនបានប្រើឱកាសនេះជាមូលហេតុដើម្បីបានចូលឋានសួគ៌ឡើយ។ នោះគឺដោយសារតែគេមិនបានធ្វើល្អចំពោះលោកទាំងពីរ និងអកតញ្ញូចំពោះលោកទាំងពីរ។فوائد الحديث
ការកតញ្ញូចំពោះឪពុកម្តាយ គឺជាកាតព្វកិច្ច ហើយវាជាមូលហេតុមួយដើម្បីបានចូលឋានសួគ៌ ជាពិសេស នៅពេលលោកទាំងពីរចាស់ជរា និងខ្សោយកម្លាំង។
អកតញ្ញូចំពោះឪពុកម្តាយ គឺស្ថិតក្នុងចំណោមបាបកម្មធំ។