ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើអោយអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើអោយអ្នកមន្ទិលសង្ស័យ…

ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើអោយអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើអោយអ្នកមន្ទិលសង្ស័យ ព្រោះសេចក្តីទៀងត្រង់ គឺជាការស្ងប់ចិត្ត ចំណែកការភូតកុហកគឺជា ការមន្ទិលសង្ស័យ។

អំពី អាពី អាល់ហៅរ៉ក អាស់សាក់ទី ថា៖ ខ្ញុំបាននិយាយទៅកាន់ អាល់ហាសាន់ ពិន អាលី رضي الله عنهما : តើអ្នកបានចងចាំអ្វីពីរ៉ស៊ូលុលឡោះ ﷺ ? ខ្ញុំបានចងចាំពីរ៉ស៊ូលុលឡោះ ﷺ ថា : "ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើអោយអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើអោយអ្នកមន្ទិលសង្ស័យ ព្រោះសេចក្តីទៀងត្រង់ គឺជាការស្ងប់ចិត្ត ចំណែកការភូតកុហកគឺជា ការមន្ទិលសង្ស័យ។"

[صحيح]

الشرح

ព្យាការី ﷺ បានបញ្ជាឱ្យបោះបង់ចោលនូវអ្វីដែលអ្នកមានការសង្ស័យក្នុងពាក្យសម្តី និងទង្វើទាំងឡាយថាតើវាត្រូវបានហាមឃាត់ឬអត់, តើវាខុសច្បាប់ឬស្របច្បាប់, ហើយងាកទៅរកអ្វីដែលគ្មានការសង្ស័យ ដែលអ្នកច្បាស់ក្នុងចិត្តថាល្អនិងស្របច្បាប់។ ដោយសារចិត្តមានភាពស្ងប់ស្ងាត់ចំពោះវា ហើយអ្វីដែលមានការសង្ស័យនាំឱ្យចិត្តមានការថប់បារម្ភនិងមិនស្ងប់។

فوائد الحديث

មូស្លីមគួរកសាងកិច្ចការរបស់គាត់លើភាពប្រាកដប្រជា និងបោះបង់ចោលនូវអ្វីដែលគួរឱ្យសង្ស័យ និងត្រូវមានចំណេះដឹងច្បាស់លាស់ក្នុងសាសនារបស់គាត់។

ការហាមប្រាមពីការធ្លាក់ខ្លួនទៅក្នុងភាពមិនច្បាស់លាស់។

ប្រសិនបើអ្នកចង់បានភាពស្ងប់ស្ងាត់និងការសម្រាក សូមបោះបង់ចោលនូវអ្វីដែលគួរឱ្យសង្ស័យ និងទុកវាមួយឡែក។

ក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់បានបញ្ជាពួកគេឱ្យធ្វើអ្វីដែលនាំមកនូវភាពស្ងប់ស្ងាត់ក្នុងចិត្តនិងគំនិត ហើយហាមប្រាមពួកគេពីអ្វីដែលនាំមកនូវភាពថប់បារម្ភនិងការភ្ញាក់ផ្អើល។

التصنيفات

Divergence and Preponderance