إعدادات العرض
កាលណាចូលដល់ដប់យប់(ចុងក្រោយនៃខែរ៉ម៉ាហ្ទន) រ៉ស៊ូលុលឡោះ ﷺ លោកនៅទល់ភ្លឺ ហើយលោកដាស់គ្រួសាររបស់លោក…
កាលណាចូលដល់ដប់យប់(ចុងក្រោយនៃខែរ៉ម៉ាហ្ទន) រ៉ស៊ូលុលឡោះ ﷺ លោកនៅទល់ភ្លឺ ហើយលោកដាស់គ្រួសាររបស់លោក ព្រមទាំងខិតខំប្រឹងប្រែង(ក្នុងការគោរពសក្ការៈ) និងរឹតបន្តឹងចង្កេះខោ។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ កាលណាចូលដល់ដប់យប់(ចុងក្រោយនៃខែរ៉ម៉ាហ្ទន) រ៉ស៊ូលុលឡោះ ﷺ លោកនៅទល់ភ្លឺ ហើយលោកដាស់គ្រួសាររបស់លោក ព្រមទាំងខិតខំប្រឹងប្រែង(ក្នុងការគោរពសក្ការៈ) និងរឹតបន្តឹងចង្កេះខោ។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Português සිංහල Kiswahili অসমীয়া Tiếng Việt ગુજરાતી Hausa Nederlands മലയാളം Română Magyar ქართული Moore ಕನ್ನಡ Svenska Македонски ไทย తెలుగు Українська मराठी ਪੰਜਾਬੀ دری አማርኛ Malagasyالشرح
ណាពី ﷺ កាលណាចូលដល់ដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន គឺលោកនៅទល់ភ្លឺ(មិនគេងឡើយ)ដោយធ្វើការគោរពសក្ការៈផ្សេងៗ ហើយលោកដាស់ក្រុមគ្រួសាររបស់លោកឱ្យក្រោកសឡាត និងខិតខំប្រឹងប្រែងក្នុងការគោរពសក្ការៈច្រើនជាងធម្មតា ព្រមទាំងដកខ្លួនមកគោរពសក្ការៈចំពោះអល់ឡោះ និងឃ្លាតឆ្ងាយពីភរិយាទាំងឡាយរបស់លោក។فوائد الحديث
លើកទឹកចិត្តឱ្យឆ្លៀតឱកាសទាញយកប្រយោជន៍ពីពេលវេលាដែលមានភាពល្អប្រសើរដោយការសាងទង្វើកុសល។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបង្ហាញថា ស៊ូណិតបង្កើននូវការគោរពសក្ការៈក្នុងដប់ថ្ងៃចុងក្រោយនៃខែរ៉ម៉ាហ្ទន ហើយស៊ូណិតបំពេញពេលយប់របស់វាដោយការគោរពសក្ការៈ។
គប្បីលើខ្ញុំបម្រើរបស់អល់ឡោះត្រូវយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ខ្លួនដោយបង្គាប់ពួកគេឱ្យគោរពសក្ការៈ និងអត់ធ្មត់ជាមួយពួកគេ។
ការធ្វើអំពើល្អត្រូវការភាពម៉ឺងម៉ាត់ អត់ធ្មត់ និងការស៊ូទ្រាំ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ សាសនវិទូឥស្លាមមានការខ្វែងយោបល់គ្នាចំពោះអត្ថន័យនៃពាក្យ៖ “រឹតបន្តឹងចង្កេះខោ”។ អ្នកខ្លះយល់ថា ជាការខិតខំប្រឹងប្រែងនៅក្នុងការគោរពសក្ការៈច្រើនជាងពេលធម្មតារបស់ណាពី ﷺ ។ ដែលនេះមានន័យថា ឧស្សាហ៍ព្យាយាមក្នុងការគោរពសក្ការៈ។ ឧទាហរណ៍គេនិយាយថា៖ ខ្ញុំរឹតបន្តឹងចង្កេះខោរបស់ខ្ញុំសម្រាប់កិច្ចការនេះ មានន័យថា ខ្ញុំឧស្សាហ៍ព្យាយាម និងផ្តោតលើវា។ អ្នកខ្លះទៀតយល់ថា៖ ជាន័យធៀបសម្រាប់ការដែលឃ្លាតឆ្ងាយពីភរិយាដើម្បីផ្តោតលើការគោរពសក្ការៈ។
التصنيفات
Last Ten Days of Ramadaan