إعدادات العرض
ពិតណាស់ ណាពីរបស់អល់ឡោះ ﷺ លោកតែងសូត្រនៅពេលមានទុក្ខព្រួយថា៖…
ពិតណាស់ ណាពីរបស់អល់ឡោះ ﷺ លោកតែងសូត្រនៅពេលមានទុក្ខព្រួយថា៖ لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ "គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់មហាធំធេង និងមហាខន្តី។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃមេឃជាម្ចាស់ ជាម្ចាស់នៃផែនដី និងជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តម។
អំពី អ៊ិពនូ អាប់ហ្ពាស رضي الله عنهما ពិតណាស់ ណាពីរបស់អល់ឡោះ ﷺ លោកតែងសូត្រនៅពេលមានទុក្ខព្រួយថា៖ لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ "គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់មហាធំធេង និងមហាខន្តី។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃមេឃជាម្ចាស់ ជាម្ចាស់នៃផែនដី និងជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តម។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල Kurdî Português Kiswahili অসমীয়া Tiếng Việt ગુજરાતી Hausa Nederlands മലയാളം Română Magyar ქართული Moore ಕನ್ನಡ Svenska Македонски ไทย తెలుగు Українська मराठी ਪੰਜਾਬੀ دری አማርኛ Malagasyالشرح
ណាពី ﷺ លោកតែងសូត្រនៅពេលមានទុក្ខព្រួយធ្ងន់ធ្ងរថា៖ لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ "គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់មហាធំធេង និងមហាខន្តី។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃមេឃជាម្ចាស់ ជាម្ចាស់នៃផែនដី និងជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តម។ ពោលគឺ៖ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់មហាធំធេង ទាំងឋានៈនិងកិច្ចការរបស់ទ្រង់ មិនថាទាក់ទងនឹងអង្គ លក្ខណៈសម្បត្តិ និងសកម្មភាពរបស់ទ្រង់ឡើយ។ មហាខន្តីបំផុត ជាអ្នកដែលមិនដាក់ទោសភ្លាមៗដល់អ្នកដែលប្រព្រឹត្តអំពើបាបឡើយ។ ផ្ទុយទៅវិញ ទ្រង់ពន្យារពេលដល់រូបគេ ហើយទ្រង់ក៏អាចអភ័យទោសដល់រូបគរបានដែរ ទាំងដែលទ្រង់មានលទ្ធភាពក្នុងការដាក់ទោសរូបគេ ពីព្រោះទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង ជាអ្នកបង្កើតអារ៉ស្ហដ៏ធំធេង។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃមេឃជាម្ចាស់ ជាម្ចាស់នៃផែនដី និងជាអ្នកបង្កើតមេឃជាច្រើនជាន់ និងផែនដី និងជាអ្នកដែលបង្កើតអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងវាទាំងពីរ ហើយទ្រង់ជាអ្នកគ្រប់គ្រង ជាអ្នកចាត់ចែងចំពោះវាតាមអ្វីដែលទ្រង់មានចេតនា។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តម និងជាអ្នកបង្កើតអារ៉ស្ហដ៏ឧត្តុង្គឧត្តម។فوائد الحديث
វ៉ាជឹបតម្រូវឱ្យប្រញាប់រត់ទៅរកអល់ឡោះដោយការបួងសួងនៅពេលជួបគ្រោះថ្នាក់ និងទុក្ខព្រួយ។
ស៊ូណិតបួងសួងដោយពាក្យហ្ស៊ីកៀរនេះនៅពេលមានទុក្ខព្រួយ។
អារ៉ស្ហរបស់អល់ឡោះជាម្ចាស់ដែលទ្រង់គង់លើនោះ គឺជាភាវៈ(ម៉ាខ្លូក)ដែលខ្ពស់ជាងគេបំផុត ធំជាងគេបំផុត និងមហិមាជាងគេបំផុត។ ពិតណាស់ ណាពី ﷺ បានពិពណ៌នាពីលក្ខណៈរបស់វាថា ធំធេង និងឧត្តុង្គឧត្តម។
ការលើកឡើងពីមេឃា និងផែនដីជាពិសេស ព្រោះវាជាភាវៈ(ម៉ាខ្លូក)ដែលធំធេងជាងគេបំផុតដែលយើងអាចមើលឃើញ។
អាត់តៃពី បាននិយាយថា៖ លោកបានចាប់ផ្តើមការសរសើររបស់លោកដោយលើកឡើងថា «ព្រះជាម្ចាស់» ដើម្បីឲ្យស្របនឹងការដកចេញនូវទុក្ខព្រួយ ព្រោះវាគឺជាការឆ្លុះបញ្ចាំងអំពីការគាំពាររបស់ទ្រង់។ លោកបានរៀបរាប់នៅក្នុងប្រយោគនោះ នូវការតះលីល ជាពាក្យតាវហេទ(គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដែលជាគោលគ្រឹះដែលបញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់។ បន្ទាប់មក ភាពដ៏មហាធំធេង គឺបង្ហាញពីអំណាចដ៏ល្អឥតខ្ចោះរបស់ទ្រង់។ និងភាពដ៏មហាខន្តី គឺបង្ហាញពីប្រាជ្ញាញាណដ៏ពេញលេញរបស់ទ្រង់។ ត្បិតថាអ្នកដែលគ្មានប្រជ្ញាមិនអាចរំពឹងថានឹងមានការខន្តី ឬសេចក្តីថ្លៃថ្នូរឡើយ ដោយវាទាំងពីរនេះគឺជាមូលដ្ឋាននៃនៃគុណសម្បត្ដិដ៏ថ្លៃថ្លា។
التصنيفات
Hard Times Dhikr