إعدادات العرض
“ចូរបង្គាប់កូនៗរបស់ពួកអ្នកឲ្យប្រតិបត្តិសឡាតនៅពេលពួកគេមានអាយុប្រាំពីរឆ្នាំ…
“ចូរបង្គាប់កូនៗរបស់ពួកអ្នកឲ្យប្រតិបត្តិសឡាតនៅពេលពួកគេមានអាយុប្រាំពីរឆ្នាំ និងវាយអប់រំពួកគេឲ្យសឡាត(បើពួកគេមិនសឡាត)នៅពេលពួកគេមានអាយុដប់ឆ្នាំ ហើយចូរបំបែកកន្លែងគេងរវាងពួកគេផង”។
អំពី អាំរ៍ ពិន ស្ហ៊ូអែប អំពីឪពុករបស់គាត់ អំពីជីតារបស់គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរបង្គាប់កូនៗរបស់ពួកអ្នកឲ្យប្រតិបត្តិសឡាតនៅពេលពួកគេមានអាយុប្រាំពីរឆ្នាំ និងវាយអប់រំពួកគេឲ្យសឡាត(បើពួកគេមិនសឡាត)នៅពេលពួកគេមានអាយុដប់ឆ្នាំ ហើយចូរបំបែកកន្លែងគេងរវាងពួកគេផង”។
[حسن] [رواه أبو داود]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Hausa Kiswahili پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Српски Kinyarwanda ಕನ್ನಡ Lietuvių Wolof Українська ქართული Moore Magyar Shqip Македонски Azərbaycan አማርኛ Malagasy Oromoo Deutsch ไทย मराठी ਪੰਜਾਬੀ O‘zbek Italianoالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ចាំបាច់លើឪពុកត្រូវបង្គាប់កូនៗរបស់ខ្លួន(ទាំងប្រុស ទាំងស្រី)ឱ្យប្រតិបត្តិសឡាតនៅពេលដែលពួកគេមានអាយុប្រាំពីរឆ្នាំ និងបង្រៀនពួកគេនូវអ្វីដែលពួកគេត្រូវការដើម្បីសឡាត។ ហើយនៅពេលពួកគេឈានដល់អាយុដប់ឆ្នាំ ការបង្គាប់នេះកាន់តែតឹងរឹង ដោយគេត្រូវវាយអប់រំកូនៗរបស់ខ្លួនប្រសិនបើពួកគេធ្វេសប្រហែសក្នុងការសឡាត ហើយត្រូវបំបែកពួកគេឱ្យដេកដាច់ដោយឡែកពីគ្នា។فوائد الحديث
ត្រូវបង្រៀនកុមារតូចៗនូវកិច្ចការសាសនាមុនពេលដែលពួកគេគ្រប់អាយុ ហើយដែលសំខាន់ជាងគេនោះ គឺការសឡាត។
ចំពោះការវាយ គឺវាយលក្ខណៈអប់រំ ពុំមែនវាយក្នុងលក្ខណៈដាក់ទណ្ឌកម្មនោះឡើយ។ ដូច្នេះ ការវាយត្រូវតែសមរម្យទៅតាមស្ថានភាពរបស់គេ។
ការយកចិត្តទុកដាក់របស់ច្បាប់បញ្ញត្តិឥស្លាមក្នុងការការពារកិត្តិយស និងបិទរាល់ផ្លូវដែលអាចនាំទៅរកប្រការអាក្រក់។