إعدادات العرض
(ឱអល់ឡោះជាម្ចាស់! ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលព្រឹកនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលល្ងាចនេះ…
(ឱអល់ឡោះជាម្ចាស់! ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលព្រឹកនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលល្ងាចនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំបានរស់ ដោយសារទ្រង់ហើយដែលយើងខ្ញុំនឹងស្លាប់ និងទៅកាន់ទ្រង់ហើយដែលយើងខ្ញុំត្រូវរស់ឡើងវិញ)។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ ពិតណាស់ លោកតែងសូត្រនៅពេលព្រឹកថា៖ اللهُمَّ بِكَ أَصْبَحْنَا، وَبِكَ أَمْسَيْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ (ឱអល់ឡោះជាម្ចាស់! ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលព្រឹកនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលល្ងាចនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំបានរស់ ដោយសារទ្រង់ហើយដែលយើងខ្ញុំនឹងស្លាប់ និងទៅកាន់ទ្រង់ហើយដែលយើងខ្ញុំត្រូវរស់ឡើងវិញ)។ ហើយនៅពេលល្ងាច លោកសូត្រថា៖ بِكَ أَمْسَيْنَا، وَبِكَ أَصْبَحْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ (ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលល្ងាចនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំបានរស់រាន ដោយសារទ្រង់ហើយដែលយើងខ្ញុំនឹងស្លាប់ និងទៅកាន់ទ្រង់ហើយដែលយើងខ្ញុំត្រូវរស់ឡើងវិញ)។ ហើយពេលខ្លះទៀត លោកសូត្រថា៖ “وَإِلَيْكَ الْمَصِيرُ” (និងទៅកាន់ទ្រង់ហើយដែលជាកន្លែងវិលត្រឡប់)”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी Tagalog Hausa Kurdî Português සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली ქართული Кыргызча Moore Magyar తెలుగు Svenska ಕನ್ನಡ አማርኛ Українська Македонски Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری Malagasy Wolof Lietuviųالشرح
ណាពី ﷺ នៅពេលណាដែលព្រឹកមកដល់ ពោលគឺ ចាប់ពីពេលដែលហ្វាជើរ(សេតារុណ)រះ លោកតែងសូត្រថា៖ "អល់ឡហ៊ុមម៉ា ពីកា អាស់ហ្ពាស់ណា" មានន័យថា យើងខ្ញុំចាប់ផ្តើមថ្ងៃនេះក្រោមការការពាររបស់ទ្រង់ ទទួលបានពរជ័យពីទ្រង់ រំលឹកដល់ទ្រង់ ស្វែងរកជំនួយតាមរយៈព្រះនាមរបស់ទ្រង់ ទទួលបានការណែនាំពីទ្រង់ និងចលនាដោយឫទ្ធិអំណាចរបស់ទ្រង់។ "វ៉ាពីកា អាំសៃណា វ៉ាពីកា ណាស់យ៉ា វ៉ាពីកា ណាម៉ូត" មានន័យថា យើងខ្ញុំចូលដល់ពេលល្ងាចដោយសារទ្រង់ យើងខ្ញុំរស់ដោយសារទ្រង់ និងស្លាប់ដោយសារទ្រង់។ "វ៉ាអ៊ីឡៃកាន់ណូស៊ូរ" មានន័យថា ការរស់ឡើងវិញបន្ទាប់ពីស្លាប់ និងការបែកបាក់គ្នាបន្ទាប់ពីការជួបជុំ គឺជាស្ថានភាពដែលយើងនឹងជួបប្រទះជានិច្ច នៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ យើងមិនអាចគេចវេះពីវាបាន ហើយក៏មិនអាចបោះបង់វាចោលបានដែរ។ ហើយនៅពេលដែលពេលល្ងាចមកដល់ ពោលគឺបន្ទាប់ពីពេលរសៀល(អាសើរ) ណាពី ﷺ លោកសូត្រថា៖ “بِكَ أَمْسَيْنَا، وَبِكَ أَصْبَحْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ” (ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលល្ងាចនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំបានរស់ ដោយសារទ្រង់ហើយដែលយើងខ្ញុំនឹងស្លាប់ និងទៅកាន់ទ្រង់ហើយដែលជាកន្លែងវិលត្រឡប់)។ ទ្រង់ជាកន្លែងវិលត្រឡប់នៅក្នុងលោកនេះ និងជាកន្លែងវិលត្រឡប់នៅថ្ងៃបរលោក។ ទ្រង់គឺអ្នកដែលផ្តល់ជីវិតដល់ខ្ញុំ ហើយក៏ជាអ្នកដែលធ្វើឱ្យខ្ញុំស្លាប់ដូចគ្នាដែរ។فوائد الحديث
ស៊ូណិតសូត្រទូអានេះនៅពេលព្រឹកនិងពេលល្ងាច ដើម្បីជាការអនុវត្តតាមគំរូណាពី ﷺ ។
ខ្ញុំបម្រើអល់ឡោះត្រូវបង្ហាញពីភាពតោកយ៉ាក ខ្វះខាតរបស់ខ្លួនទៅកាន់អល់ឡោះជាម្ចាស់គ្រប់ពេលវេលា និងគ្រប់ស្ថានភាព។
ពេលវេលាដែលល្អបំផុតសម្រាប់ការហ្ស៊ីកៀរគឺ៖ នៅពេលព្រឹក៖ ចាប់ពីពេលស៊ូពុស រហូតដល់ថ្ងៃរះ និងពេលល្ងាច ចាប់ពីក្រោយពេលអាសើរ រហូតដល់មុនពេលថ្ងៃលិច។ ប្រសិនបើគេសូត្រក្រោយពេលនោះ ពោលគឺ សូត្រនៅពេលព្រឹកក្រោយពេលថ្ងៃរះខ្ពស់ក៏បាន សូត្រក្រោយហ្ស៊ូហូររួចក៏បាន ហើយសូត្រក្រោយម៉ាហ្គ្រឹបរួចក៏បានដែរ ព្រោះទាំងនោះគឺជាពេលវេលាសម្រាប់ការហ្ស៊ីកៀរ។
ពាក្យថា៖ “وَإِلَيْكَ النُّشُورُ” (និងទៅកាន់ទ្រង់ហើយដែលយើងខ្ញុំត្រូវរស់ឡើងវិញ) គឺសមស្របនឹងពេលព្រឹក ដោយសារវាជាការរំលឹករូបគេអំពីការមានជីវិត និងការបង្កើតឲ្យរស់ឡើងវិញដ៏មហិមា នៅពេលដែលមនុស្សទាំងឡាយបានស្លាប់ ហើយត្រូវបានគេបង្កើតឲ្យរស់ឡើងវិញនាថ្ងៃបរលោក។ ដូចនេះ ពេលព្រឹក គឺជាការបង្កើតឲ្យរស់ឡើងវិញជាថ្មី ជាថ្ងៃថ្មីដែលព្រលឹងត្រូវបានគេបង្វិលត្រឡប់មកវិញ ហើយមនុស្សចេញធ្វើសកម្មភាព និងដកដង្ហើមនៅព្រឹកថ្មីនេះដែលអល់ឡោះជាម្ចាស់បានបង្កើតមកដើម្បីឲ្យវាក្លាយជាសាក្សីចំពោះកូនចៅរបស់អាហ្ទាំ និងដើម្បីឲ្យពេលវេលារបស់គេ គឺជាឃ្លាំងសម្រាប់ទង្វើរបស់គេ។
ពាក្យថា៖ “وَإِلَيْكَ الْمَصِيرُ” (និងទៅកាន់ទ្រង់ហើយដែលជាកន្លែងវិលត្រឡប់) គឺសមស្របនឹងពេលល្ងាច ខណៈដែលមនុស្សទាំងឡាយវិលត្រឡប់ពីការងារ និងពីការចេញសកម្មភាពបម្រើផលប្រយោជន៍ និងការរស់នៅរបស់ពួកគេ ដោយពួកគេត្រឡប់ទៅផ្ទះរបស់ខ្លួន និងសម្រាកកាយក្រោយពីបានបែកគ្នា។ ដូចនេះ វារំលឹកអំពីការវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ដែលជាកន្លែងវិលត្រឡប់។
التصنيفات
Morning and Evening Dhikr