إعدادات العرض
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លើកលែង(មិនយកទោសពៃរ៍)ពីប្រជាជាតិរបស់ខ្ញុំនូវអ្វីដែលគេគិតក្នុងចិត្ត…
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លើកលែង(មិនយកទោសពៃរ៍)ពីប្រជាជាតិរបស់ខ្ញុំនូវអ្វីដែលគេគិតក្នុងចិត្ត ដរាបណាគេមិនទាន់បានប្រព្រឹត្ត ឬនិយាយចេញមក”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنهអំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់លើកលែង(មិនយកទោសពៃរ៍)ពីប្រជាជាតិរបស់ខ្ញុំនូវអ្វីដែលគេគិតក្នុងចិត្ត ដរាបណាគេមិនទាន់បានប្រព្រឹត្ត ឬនិយាយចេញមក”។
[صحيح] [متفق عليه]
الترجمة
العربية Bosanski English فارسی Français Bahasa Indonesia Русский Türkçe اردو हिन्दी 中文 Kurdî Português অসমীয়া Kiswahili Tagalog ગુજરાતી Tiếng Việt Nederlands සිංහල پښتو Hausa नेपाली മലയാളം Кыргызча Shqip Română Svenska తెలుగు ქართული Moore Српски Magyar Македонски Čeština Українська አማርኛ Azərbaycan Malagasy Kinyarwanda Wolof ไทย मराठी ਪੰਜਾਬੀ دری বাংলাالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនមូស្លីមមិនត្រូវបានគេយកទោសពៃរ៍ចំពោះគំនិតអាក្រក់ដែលគេបានគិតនោះឡើយ ដរាបណាគេមិនទាន់ប្រព្រឹត្ត ឬនិយាយវាចេញមកទេនោះ ដោយអល់ឡោះទ្រង់លើកលែងទោស និងអធ្យាស្រ័យឱ្យ។ ប្រជាជាតិរបស់ណាពីមូហាំម៉ាត់មិនត្រូវបានដាក់ទោសចំពោះអ្វីដែលនៅក្នុងចិត្ត ឬអ្វីដែលចូលមកក្នុងចិត្តរបស់ពួកគេឡើយ ដរាបណាវាមិនទាន់បានចាក់ឫសជ្រៅ និងស្រណុកចិត្តនឹងវានោះ។ ប៉ុន្តែប្រសិនបើវាបានចាក់ឫសយ៉ាងជ្រៅក្នុងចិត្តរបស់ពួកគេ ដូចជា ការអួតអាង ភាពពុតត្បុត ឬបានធ្វើសកម្មភាពដោយអវយវៈ ឬនិយាយចេញមកដោយពាក្យសំដី នោះគេនឹងត្រូវទទួលទោស។فوائد الحديث
អល់ឡោះបានលើកលែងទោស និងអត់ឱនឱ្យចំពោះគំនិត និងការគិតដែលកើតឡើងក្នុងចិត្ត ដែលមនុស្សគិតក្នុងខ្លួនឯង និងឆ្លងកាត់ក្នុងគំនិត។
ការលែងលះគ្នា បើមនុស្សគ្រាន់តែគិតអំពីវា និងវាកើតឡើងក្នុងគំនិត ប៉ុន្តែមិនបាននិយាយ ឬសរសេរវាចេញមក វាមិនត្រូវបានចាត់ទុកថាជាការលែងលះទេ។
គំនិតក្នុងចិត្តមិនត្រូវបានដាក់ទោសទេ មិនថាវាធំប៉ុណ្ណាទេ ដរាបណាវាមិនទាន់ស្ថិតស្ថេរក្នុងចិត្ត និងមិនទាន់បានអនុវត្ត ឬនិយាយចេញមក។
ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់មានកិត្តិយសដ៏ធំធេង ដោយពួកគេមិនត្រូវបានដាក់ទោសចំពោះគំនិតក្នុងចិត្ត ខុសពីប្រជាជាតិមុនៗ។
التصنيفات
Words of Divorce