“ការប្រៀបធៀបអ្នកមានជំនឿដែលសូត្រគម្ពីរគួរអាន គឺដូចជាផ្លែអ៊ុតរ៉ុច្ចះដែលមានក្លិនប្រហើរ និងរសជាតិឆ្ងាញ់…

“ការប្រៀបធៀបអ្នកមានជំនឿដែលសូត្រគម្ពីរគួរអាន គឺដូចជាផ្លែអ៊ុតរ៉ុច្ចះដែលមានក្លិនប្រហើរ និងរសជាតិឆ្ងាញ់ ហើយការប្រៀបធៀបអ្នកមានជំនឿដែលមិនសូត្រគម្ពីរគួរអាន គឺដូចជាផ្លែល្មើដែលគ្មានក្លិន តែមានរសជាតិផ្អែម

អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបអ្នកមានជំនឿដែលសូត្រគម្ពីរគួរអាន គឺដូចជាផ្លែអ៊ុតរ៉ុច្ចះដែលមានក្លិនប្រហើរ និងរសជាតិឆ្ងាញ់ ហើយការប្រៀបធៀបអ្នកមានជំនឿដែលមិនសូត្រគម្ពីរគួរអាន គឺដូចជាផ្លែល្មើដែលគ្មានក្លិន តែមានរសជាតិផ្អែម។ ចំណែកការប្រៀធៀបពួកពុតត្បុត(មូណាហ្វិក)ដែលសូត្រគម្ពីរគួរអាន គឺដូចជាផ្លែរ៉យហាណះដែលក្លិនរបស់វាប្រហើរ តែមានរសជាតិល្វីង។ ហើយការប្រៀបធៀបពួកពុតត្បុតដែលមិនសូត្រគម្ពីរគួរអាន គឺដូចជាផ្លែហាន់ហ្ស៏ឡះដែលគ្មានក្លិន និងមានរសជាតិល្វីង”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ពីប្រភេទមនុស្សនៅក្នុងការសូត្រគម្ពីរគួរអាន និងការទាញយកប្រយោជន៍ពីវា៖ ប្រភេទទីមួយ៖ គឺអ្នកមានជំនឿដែលសូត្រគម្ពីរគួរអាន និងទាញយកប្រយោជន៍ពីវា។ ជននោះប្រៀបដូចជាផ្លែអ៊ុតរ៉ច្ចះដែលមានរសជាតិឆ្ងាញ់ ក្លិនក្រអូបប្រហើរ ពណ៌ស្រស់ស្អាត និងមានប្រយោជន៍ច្រើន។ ជននោះអនុវត្តតាមអ្វីដែលខ្លួនបានសូត្រ និងផ្តល់ប្រយោជន៍ដល់អ្នកដទៃផងដែរ។ ប្រភេទទីពីរ៖ អ្នកមានជំនឿដែលមិនសូត្រគម្ពីរគួរអាន។ ជននេះប្រៀបដូចជាផ្លែល្មើដែលមានរសជាតិផ្អែម តែគ្មានក្លិននោះឡើយ។ ចិត្តរបស់គេផ្ទុកទៅដោយសេចក្តីជំនឿ ប្រៀបដូចជាផ្លែល្មើដែលមានរសជាតិផ្អែមទាំងនៅខាងក្នុងនិងខាងក្រៅ តែវាគ្មានក្លិនឲ្យមនុស្សស្រង់ឡើយ ក៏ព្រោះតែរូបគេមិនបានសូត្រគម្ពីរគួរអានឲ្យមនុស្សស្តាប់ដើម្បីឲ្យពួកគេមានអារម្មណ៍ស្ងប់សុខតាមរយៈការស្តាប់គម្ពីរគួរអាន។ ប្រភេទទីបី៖ ជនពុតត្បុត(មូណាហ្វិក)ដែលសូត្រគម្ពីរគួរអាន។ ជននេះប្រៀបដូចជាផ្លែរ៉យហាណះដែលមានក្លិនក្រអូបប្រហើរ តែមានរសជាតិល្វីង ព្រោះតែរូបគេមិនបានកែលម្អចិត្តរបស់ខ្លួនដោយសេចក្តីជំនឿ និងមិនអនុវត្តតាមគម្ពីរគួរអានឡើយ ហើយគេបង្ហាញផ្នែកខាងក្រៅនៅចំពោះមុខមនុស្សម្នាថា ខ្លួនជាអ្នកមានជំនឿ។ ក្លិនក្រអូបរបស់វា ដូចជាការសូត្ររបស់ជននោះ។ ឯរសជាតិល្វីងរបស់វា គឺដូចជាភាពគ្មានជំនឿរបស់ជននោះ។ ប្រភេទទីបួន៖ ជនពុតត្បុតដែលមិនសូត្រគម្ពីរគួរអាន។ ជននេះប្រៀបដូចជាផ្លែហាន់ហ្ស៊ឡះដែលគ្មានក្លិន ហើយមានរសជាតិល្វីងថែមទៀត។ ភាពគ្មានក្លិនរបស់វា ដូចជាភាពគ្មានក្លិនរបស់ជននោះព្រោះតែរូបគេមិនសូត្រគម្ពីរគួរអាន។ ចំណែកឯរសជាតិល្វីងរបស់វា ដូចជាភាពល្វីងនៃភាពគ្មានជំនឿរបស់គេ។ ដូចនេះ ផ្នែកខាងក្នុងរបស់គេ គឺទទេស្អាតពីសេចក្តីជំនឿ។ រីឯខាងក្រៅវិញ គឺគ្មានប្រយោជន៍អ្វីសោះ មានតែផ្តល់ទុក្ខទោសទៅវិញ។

فوائد الحديث

បញ្ជាក់ពីឧត្តមភាពអ្នកដែលសូត្រ និងអនុវត្តតាមគម្ពីរគួរអាន។

ក្នុងចំណោមវិធីសាស្ត្រនៃការបង្រៀន គឺការលើកជាឧទាហរណ៍ដើម្បីឲ្យកាន់តែងាយយល់។

គប្បីលើជនមូស្លីមត្រូវសូត្រគម្ពីរគួរអានជាប់ជាប្រចាំ។

التصنيفات

Merit of Taking Care of the Qur'an