إعدادات العرض
ខ្ញុំធ្លាប់បានឃើញរ៉ស៊ូលុលឡោះ ﷺ លោកឲ្យសាឡាមទៅខាងស្តាំ និងទៅខាងឆ្វេង រហូតដល់ខ្ញុំឃើញថ្ពាល់សរបស់លោក។
ខ្ញុំធ្លាប់បានឃើញរ៉ស៊ូលុលឡោះ ﷺ លោកឲ្យសាឡាមទៅខាងស្តាំ និងទៅខាងឆ្វេង រហូតដល់ខ្ញុំឃើញថ្ពាល់សរបស់លោក។
អំពី សាអាត់ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់បានឃើញរ៉ស៊ូលុលឡោះ ﷺ លោកឲ្យសាឡាមទៅខាងស្តាំ និងទៅខាងឆ្វេង រហូតដល់ខ្ញុំឃើញថ្ពាល់សរបស់លោក។
[صحيح] [رواه مسلم]
الترجمة
العربية Português دری Македонски Magyar Tiếng Việt ქართული বাংলা Kurdî ไทย অসমীয়া Bahasa Indonesia Nederlands ਪੰਜਾਬੀ Kiswahili Hausa English ગુજરાતી Tagalogالشرح
សាអាត់ ពិន អាពីវឹក្ក័ស رضي الله عنه បានប្រាប់ថា ជាការពិតណាស់ គាត់ធ្លាប់បានឃើញណាពី ﷺ លោកឲ្យសាឡាមដោយងាកមុខទៅខាងស្តាំពេលឲ្យសាឡាមលើកទីមួយ និងងាកទៅខាងឆ្វេងពេលឲ្យសាឡាមលើកទីពីរដោយលោកងាកមុខយ៉ាងខ្លាំង រហូតដល់គាត់បានឃើញថ្ពាល់ដ៏សរបស់លោក។فوائد الحديث
បង្គាប់ប្រើឲ្យងាកមុខឲ្យបានខ្លាំងពេលឲ្យសាឡាមទៅខាងស្តាំ និងខាងឆ្វេង។
បង្គាប់ប្រើឲ្យធ្វើការឲ្យសាឡាមចំនួនពីរដងដោយងាកទៅខាងស្តាំ និងងាកទៅខាងឆ្វេង។
អាន់ណាវ៉ាវី បាននិយាយថា៖ ប្រសិនបើគេឲ្យសាឡាមទាំងពីរដងដោយបែរទៅខាងស្តាំ ឬបែរទៅខាងឆ្វេង ឬមិនបែរស្តាំឆ្វេងតែម្តង ឬលើកទីមួយបែរទៅខាងឆ្វេង ហើយលើកទីពីរបែរទៅខាងស្តាំ សឡាតរបស់គេ គឺត្រឹមត្រូវ ហើយចាត់ទុកថាបានឲ្យសាឡាមពីរដង ក៏ប៉ុន្តែគេបាត់បង់ផលបុណ្យចំពោះរបៀបនៃការឲ្យសាឡាម។
