إعدادات العرض
“រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត។ រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត”។ បន្ទាប់មក…
“រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត។ រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត”។ បន្ទាប់មក លោកបានមានប្រសាសន៍នៅលើកទីបីថា៖ “សម្រាប់អ្នកដែលចង់”។
អំពី អាប់ទុលឡោះ ពិន មូហ្គោហ្វហ្វាល់ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត។ រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត”។ បន្ទាប់មក លោកបានមានប្រសាសន៍នៅលើកទីបីថា៖ “សម្រាប់អ្នកដែលចង់”។
الترجمة
العربية অসমীয়া Bahasa Indonesia Kiswahili اردو Tagalog Tiếng Việt ગુજરાતી Nederlands සිංහල Hausa پښتو नेपाली Кыргызча മലയാളം English Svenska Română Kurdî Bosanski हिन्दी فارسی తెలుగు ქართული Moore Српски Magyar Português Македонски Čeština Русский Українська አማርኛ Azərbaycan Malagasy Kinyarwanda Wolof ไทย मराठी ਪੰਜਾਬੀ دری Türkçe বাংলাالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ រាល់ៗចន្លោះរវាងការអាហ្សាននិងអ៊ីក៏ម៉ះ គឺមានសឡាតស៊ូណិត។ លោកបានបញ្ជាក់ដូចនេះចំនួនបីដង ហើយនៅលើកទីបី លោកបានប្រាប់ថា នោះជាប្រការស៊ូណិតសម្រាប់អ្នកដែលចង់សឡាត។فوائد الحديث
លើកទឹកចិត្តឲ្យសឡាតស៊ូណិតចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ។
ការនិយាយសាចុះសាឡើយ គឺជាការចង្អុលបង្ហាញមួយរបស់ណាពី ﷺ ដើម្បីឱ្យមនុស្សស្តាប់ឮ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃអ្វីដែលលោកមានប្រសាសន៍។
ពាក្យថា “អាហ្សានទាំងពីរ” គឺសំដៅលើអាហ្សាននិងអ៊ីក៏ម៉ះ។ វាត្រូវបានហៅថា “អាហ្សានទាំងពីរ” គឺសំដៅលើភាពលេចធ្លោនៃការប្រើប្រាស់វា ដូចជាពាក្យ “ព្រះចន្ទទាំងពីរ”(القمرين) ដែលសំដៅលើព្រះអាទិត្យនិងព្រះចន្ទ និងពាក្យ “អ៊ូមើរទាំងពីរ” (العمرين) ដែលសំដៅលើអាពូហ្ពាកើរ និងអ៊ូមើរ។
អាហ្សាន គឺជាការប្រកាសឲ្យដឹងពីការចូលមកដល់នៃពេលវេលាសឡាត ហើយអ៊ីក៏ម៉ះ គឺជាការប្រកាសឲ្យដឹងអំពីការចាប់ផ្តើមសឡាត។