إعدادات العرض
“(នៅថ្ងៃបរលោក)ម្នាក់ៗនៃពួកអ្នកនឹងត្រូវអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលផ្ទាល់ជាមួយដោយគ្មានអ្នកបកប្រែឡើយ
“(នៅថ្ងៃបរលោក)ម្នាក់ៗនៃពួកអ្នកនឹងត្រូវអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលផ្ទាល់ជាមួយដោយគ្មានអ្នកបកប្រែឡើយ
អំពី អាទី ពិន ហាទិម رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “(នៅថ្ងៃបរលោក)ម្នាក់ៗនៃពួកអ្នកនឹងត្រូវអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលផ្ទាល់ជាមួយដោយគ្មានអ្នកបកប្រែឡើយ។ ពេលនោះ គេមើលទៅខាងស្ដាំគ្មានឃើញអ្វីក្រៅពីទង្វើដែលខ្លួនបានសាងឡើយ ហើយមើលទៅខាងឆេ្វងក៏គ្មានឃើញអ្វីក្រៅពីទង្វើដែលខ្លួនបានសាងដែរ ហើយគេមើលទៅខាងមុខ គ្មានឃើញអ្វីក្រៅពីឋាននរកនៅចំពីមុខខ្លួនឡើយ។ ហេតុនេះ ចូរអ្នកការពារខ្លួនពីឋាននរក ទោះបីតាមរយៈផ្លែល្មើមួយចំណិតក៏ដោយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو 中文 हिन्दी Tagalog Tiếng Việt Kurdî Português සිංහල Русский অসমীয়া Kiswahili ગુજરાતી Nederlands پښتو Hausa नेपाली മലയാളം Кыргызча Română Svenska Shqip Српски తెలుగు ქართული Moore Magyar Македонски Čeština ಕನ್ನಡ Українська Wolof Kinyarwanda Malagasy Azərbaycan ไทย मराठी ਪੰਜਾਬੀ دری አማርኛ Deutschالشرح
ណាពី ﷺ លោកបានប្រាប់ថា អ្នកមានជំនឿគ្រប់រូបនឹងឈរនៅចំពោះមុខអល់ឡោះជាម្ចាស់នៅថ្ងៃបរលោកតែម្នាក់ឯង ហើយអល់ឡោះជាម្ចាស់នឹងមានបន្ទូលទៅកាន់គេដោយផ្ទាល់ដោយគ្មានអ្នកបកប្រែណាម្នាក់នោះឡើយ។ ពេលនោះ គេមើលទៅខាងស្តាំនិងខាងឆ្វេងដោយសារតែការភ័យខ្លាច ដោយសង្ឃឹមថា នឹងអាចរកឃើញផ្លូវមួយដែលអាចរត់គេចពីភ្លើងនរកដែលនៅចំពោះមុខគេ។ នៅពេលគេមើលទៅខាងស្តាំ គេគ្មានឃើញអ្វីក្រៅតែពីអំពើល្អដែលរូបគេបានសាងនោះឡើយ។ ហើយនៅពេលគេមើលទៅខាងឆ្វេង គេក៏គ្មានឃើញអ្វីក្រៅតែពីអំពើអាក្រក់ដែលរូបគេបានសាងនោះដែរ។ នៅពេលដែលគេមើលទៅខាងមុខ គេគ្មានឃើញអ្វីក្រៅពីឋាននរកនោះទេ ហើយគេមិនអាចគេចវេះពីវាបានឡើយ ព្រោះគេត្រូវឆ្លងកាត់ស្ពានស៊ីរ៉ត។ បន្ទាប់មក ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ចូរពួកអ្នកបង្កើតឱ្យមាននូវរបាំងការពារមួយរវាងពួកអ្នកនិងឋាននរកតាមរយៈការបរិច្ចាគទាននិងអំពើល្អ ទោះបីជាតិចតួចត្រឹមតែផ្លែល្មើមួយចំហៀងក៏ដោយ។فوائد الحديث
ជំរុញឱ្យបរិច្ចាគទាន ទោះបីជាតិចតួចក៏ដោយ ហើយត្រូវប្រកាន់ខ្ជាប់នូវអត្តចរិតល្អប្រពៃដែលគេកោតសរសើរ ព្រមទាំងប្រាស្រ័យទាក់ទងដោយភាពទន់ភ្លន់ និងពាក្យសម្ដីផ្អែមល្ហែម។
អល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុតនៅថ្ងៃបរលោក ដោយគ្មានរបាំង គ្មានអន្តរការី ហើយក៏គ្មានអ្នកបកប្រែនោះដែរ។ ហេតុនេះ អ្នកមានជំនឿត្រូវប្រុងប្រយ័ត្នកុំប្រព្រឹត្តផ្ទុយពីបទបញ្ជាព្រះជាម្ចាស់របស់ខ្លួន។
មិនគប្បីមើលស្រាលចំពោះអ្វីដែលខ្លួនបរិច្ចាគនោះឡើយ ទោះបីជាតិចតួចក៏ដោយ ព្រោះវាជាការការពារពីភ្លើងនរក។