“ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការមើលស្រាលបាបកម្មតូច។

“ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការមើលស្រាលបាបកម្មតូច។

អំពី សះល៍ ពិន សាអាត់ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការមើលស្រាលបាបកម្មតូច។ តាមពិត ការប្រៀបធៀបការមើលស្រាលចំពោះបាបកម្មតូច គឺប្រៀបដូចជាក្រុមមួយដែលចុះទៅបាតជ្រលងភ្នំមួយ ម្នាក់យកឈើតូចមួយ ម្នាក់យកឈើតូចមួយ រហូតដល់ពួកគេអាចចម្អិននំបុ័ងរបស់ពួកគេបាន។ ហើយពិតណាស់ ការមើលស្រាលចំពោះបាបកម្មតូចនោះ នៅពេលណាដែលអ្នកប្រព្រឹត្តវាត្រូវបានគេយកទោស វានឹងបំផ្លាញរូបគេ”។

[صحيح] [رواه أحمد]

الشرح

ណាពី ﷺ លោកបានព្រមានចំពោះការធ្វេសប្រហែសក្នុងការប្រព្រឹត្តបាបកម្មតូច និងការបន្តប្រព្រឹត្តវាដដែលៗ ព្រោះថា កាលណាដែលវាប្រមូលផ្តុំគ្នា នោះវាអាចធ្វើឲ្យអន្តរាយបាន។ ហើយលោកបានលើកឧទាហរណ៍អំពីក្រុមមួយដែលពួកគេចុះទៅបាតជ្រលងភ្នំ ហើយពួកគេម្នាក់ៗនាំយកឈើតូចមួយ។ លុះពេលដែលពួកគេប្រមូលផ្តុំឈើដែលពួកគេនាំមក គឺពួកគេអាចចម្អិននំបុ័ងរបស់ពួកគេបាន។ ជាការពិតណាស់ ការមើលស្រាលចំពោះបាបកម្មតូចនោះ នៅពេលណាដែលអ្នកប្រព្រឹត្តវាត្រូវបានគេយកទោសដោយរូបគេមិនបានសារភាពកំហុស(តាវហ្ពាត់) ឬអល់ឡោះអភ័យទោសឲ្យរូបគេទេនោះ វានឹងបំផ្លាញរូបគេជាមិនខាន។

فوائد الحديث

ក្នុងចំណោមការចង្អុលបង្ហាញរបស់ណាពី ﷺ គឺការលើកជាឧទាហរណ៍ដើម្បីពន្យល់ឲ្យកាន់តែងាយយល់។

ព្រមានពីអំពើបាបតូចតាចដែលគេមើលរំលង និងជំរុញឱ្យរួសរាន់ជម្រុះវាចេញ។

ការមើលស្រាលចំពោះបាបកម្មតូចមានអត្ថន័យច្រើនយ៉ាង៖ ទីមួយ. គេប្រព្រឹត្តអំពើបាបដោយគិតថាវាជាបាបកម្មតូចតាច ខណៈដែលវាជាបាបកម្មធំចំពោះអល់ឡោះ។ ទីពីរ. គេប្រព្រឹត្តអំពើបាបតូចតាចដោយមិនខ្វល់ចំពោះវា និងមិនសារភាពកំហុសពីអំពើបាបបោះ ធ្វើឱ្យអំពើបាបតូចតាចនោះប្រមូលផ្តុំគ្នាកាន់តែធំទៅៗ រហូតដល់វាបំផ្លាញរូបគេបាន។ ទីបី. គេប្រព្រឹត្តអំពើបាបតូចតាចដោយមិនខ្វល់ចំពោះវា ដែលវាអាចក្លាយជាមូលហេតុនាំឱ្យរូបគេធ្លាក់ក្នុងអំពើបាបធំៗដែលនាំឱ្យវិនាស។

التصنيفات

Condemning Sins