إعدادات العرض
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរឲ្យគេញើសទឹកចេញពីច្រមុះចំនួនបីដង…
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរឲ្យគេញើសទឹកចេញពីច្រមុះចំនួនបីដង ព្រោះស្ហៃតនវាដេកពេលយប់ក្នុងច្រមុះរបស់គេ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរឲ្យគេញើសទឹកចេញពីច្រមុះចំនួនបីដង ព្រោះស្ហៃតនវាដេកពេលយប់ក្នុងច្រមុះរបស់គេ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Hausa Kurdî Português සිංහල Nederlands অসমীয়া Kiswahili ગુજરાતી پښتو Română മലയാളം Deutsch ქართული नेपाली Magyar Moore తెలుగు Svenska Кыргызча ಕನ್ನಡ አማርኛ Українська Kinyarwanda Oromoo Македонски ไทย Српски मराठी ਪੰਜਾਬੀ دری Malagasy Wolof Lietuviųالشرح
ណាពី ﷺ លោកបានជំរុញដល់អ្នកដែលភ្ញាក់ពីដំណេកឱ្យស្រូបទឹកចូលច្រមុះ ហើយញើសវាចេញមកវិញចំនួនបីដង។ នោះក៏ព្រោះតែស្ហៃតនវាដេកពេលយប់ក្នុងច្រមុះ។فوائد الحديث
បង្គាប់ប្រើចំពោះអ្នកដែលភ្ញាក់ពីដំណេកឱ្យញើសទឹកចេញពីច្រមុះដើម្បីបំបាត់ស្លាកស្នាមស្ហៃតនពីច្រមុះរបស់ខ្លួន។ ប្រសិនបើគេនឹងយកវូហ្ទុ ការបង្គាប់ប្រើឱ្យញើសទឹកចេញពីច្រមុះនោះកាន់តែត្រូវបានសង្កត់ធ្ងន់។
ការញើសទឹកចេញពីច្រមុះ គឺជាផ្នែកមួយដែលការបំពេញនូវអត្ថប្រយោជន៍នៃការស្រូបទឹកចូលច្រមុះ ព្រោះការស្រូបទឹកចូលច្រមុះចូល គឺសម្អាតផ្នែកខាងក្នុងច្រមុះ ហើយការញើសបញ្ចេញទឹកពីច្រមុះមកវិញ គឺនាំយកភាពកខ្វក់មកក្រៅតាមទឹក។
ហាទីស្ហនេះសំដៅលើការគេងពេលយប់ ព្រោះលោកបានប្រើពាក្យ "يَبيت" ដោយសារពាក្យនេះគេប្រើសម្រាប់តែការគេងពេលយប់ប៉ុណ្ណោះ។ លើសពីនេះទៀត ការគេងពេលយប់អាចលង់លក់បានយូរ និងសម្រាកបានស្រួល។
ហាទីស្ហនេះជាភស្តុតាងបង្ហាញថា ស្ហៃតន គឺអាចប៉ះមនុស្ស ដោយគេមិនដឹងខ្លួន។
التصنيفات
Method of Ablution