إعدادات العرض
មានបុរសម្នាក់បានយកវូហ្ទុ តែបានទុកកន្លែងមួយប៉ុនក្រចកនៅត្រង់ជើងរបស់ខ្លួនមិនបានលាង។ ពេលនោះ ណាពី ﷺ…
មានបុរសម្នាក់បានយកវូហ្ទុ តែបានទុកកន្លែងមួយប៉ុនក្រចកនៅត្រង់ជើងរបស់ខ្លួនមិនបានលាង។ ពេលនោះ ណាពី ﷺ លោកបានឃើញ ហើយលោកក៏បានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅយកវូហ្ទុម្តងទៀតឲ្យបានល្អ”។ បុរសនោះក៏បានត្រឡប់ទៅយកវូហ្ទុម្តងទៀត រួចក៏បានសឡាត។
អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ អ៊ូមើរ ពិន អាល់ខត្តប បានប្រាប់ខ្ញុំថា៖ មានបុរសម្នាក់បានយកវូហ្ទុ តែបានទុកកន្លែងមួយប៉ុនក្រចកនៅត្រង់ជើងរបស់ខ្លួនមិនបានលាង។ ពេលនោះ ណាពី ﷺ លោកបានឃើញ ហើយលោកក៏បានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅយកវូហ្ទុម្តងទៀតឲ្យបានល្អ”។ បុរសនោះក៏បានត្រឡប់ទៅយកវូហ្ទុម្តងទៀត រួចក៏បានសឡាត។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Kurdî Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Hausa Kiswahili پښتو অসমীয়া دری or Čeština नेपाली Română Nederlands Soomaali తెలుగు Српски മലയാളം Kinyarwanda Кыргызча ಕನ್ನಡ Wolof Magyar ქართული Moore Українська Македонски Azərbaycan Lietuvių አማርኛ Malagasy Shqip Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ O‘zbek Italianoالشرح
អ៊ូមើរ رضي الله عنه បានប្រាប់ថា ពិតណាស់ណាពី ﷺ លោកបានឃើញបុរសម្នាក់បានបញ្ចប់ការវូហ្ទុរបស់ខ្លួន ប៉ុន្តែបានទុកកន្លែងមួយប៉ុនក្រចកនៅត្រង់ជើងដែលទឹកមិនបានជ្រាបដល់។ ខណៈនោះ ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់បុរសនោះដោយចង្អុលទៅកន្លែងដែលខ្វះខាតនោះថា៖ ចូរអ្នកត្រឡប់ទៅយកវូហ្ទុឡើងវិញម្តងទៀតឲ្យបានល្អ និងពេញលេញគ្រប់ជ្រុងជ្រោយដោយត្រូវលាងគ្រប់អវយវៈទាំងអស់ឲ្យបានសព្វល្អជាមួយនឹងទឹក។ ពេលនោះ បុរសនោះក៏បានត្រឡប់ទៅយកវូហ្ទុម្តងទៀតបានយ៉ាងល្អ។ ក្រោយមក បុរសនោះក៏សឡាត។فوائد الحديث
ចាំបាច់ត្រូវរួសរាន់ក្នុងការប្រើគ្នាឱ្យធ្វើល្អ និងណែនាំដល់អ្នកដែលមិនដឹង និងអ្នកដែលភ្លេចភ្លាំង ជាពិសេសប្រសិនបើប្រការអាក្រក់នោះអាចបណ្តាលឱ្យខូចខាតដល់ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)របស់គេ។
ចាំបាច់ត្រូវលាងអវយវៈដែលត្រូវយកវូហ្ទុទាំងអស់នឹងទឹកឲ្យបានសព្វល្អ។ ជាការពិតណាស់ ប្រសិនបើមានផ្នែកណាមួយនៃអវយវៈដែលត្រូវយកវូហ្ទុនោះមិនមានទឹកជ្រាបទៅដល់(សូម្បីតែបន្តិចក៏ដោយ) ការយកវូហ្ទុនោះ គឺមិនត្រឹមត្រូវឡើយ ហើយចាំបាច់ត្រូវយកវូហ្ទុឡើងវិញ ប្រសិនបើកន្លងផុតរយៈពេលយូរ។
បង្គាប់ប្រើឲ្យយកវូហ្ទុឱ្យបានល្អតាមរយៈការយកវូហ្ទុឱ្យបានពេញលេញ និងសព្វល្អតាមទៅរបៀបរបបដែលបានបញ្ញត្តិដោយច្បាប់ឥស្លាម។
ជើងទាំងពីរ គឺជាផ្នែកមួយនៃអវយវៈដែលត្រូវយកវូហ្ទុ ហើយការជូតជើងទាំងពីរ មិនគ្រប់គ្រាន់ទេ។ ផ្ទុយទៅវិញ ចាំបាច់ត្រូវតែលាង។
ចាំបាច់ត្រូវធ្វើជាបន្តបន្ទាប់រវាងអវយវៈដែលត្រូវយកវូហ្ទុ ដោយត្រូវលាងអវយវៈនីមួយៗមុនពេលអវយវៈមុនស្ងួត។
ការមិនដឹង និងការភ្លេចភ្លាំងមិនបានធ្វើឲ្យប្រការដែលជាកាតព្វកិច្ចលែងក្លាយជាកាតព្វកិច្ចនោះឡើយ។ វាគ្រាន់តែមិនមានបាបកម្មប៉ុណ្ណោះ។ ជាការពិតណាស់ បុរសខាងលើដែលយកវូហ្ទុមិនបានសព្វល្អដោយសារតែមិនដឹង គឺណាពី ﷺ មិនបានលើកលែងឲ្យបុរសនោះចំពោះប្រការដែលជាកាតព្វកិច្ច(ពោលគឺការយកវូហ្ទុមុនសឡាត)នោះឡើយ។ ផ្ទុយទៅវិញ លោកបានបញ្ជាបុរសនោះឱ្យយកវូហ្ទុម្តងទៀត។
التصنيفات
Pillars of Ablution