“បុរសណាដែលចោទប្រកាន់បុរសម្នាក់ទៀតថា ជាជនទុច្ចរិត ឬជាអ្នកគ្មានជំនឿ(កាហ្វៀរ)…

“បុរសណាដែលចោទប្រកាន់បុរសម្នាក់ទៀតថា ជាជនទុច្ចរិត ឬជាអ្នកគ្មានជំនឿ(កាហ្វៀរ) ពាក្យនោះនឹងវិលត្រឡប់មករកជននោះវិញ ប្រសិនបើអ្នកដែលជននោះចោទមិនមានលក្ខណៈដូច្នោះ”។

អំពី អាពូហ្ស៊ើរ رضي الله عنه ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុរសណាដែលចោទប្រកាន់បុរសម្នាក់ទៀតថា ជាជនទុច្ចរិត ឬជាអ្នកគ្មានជំនឿ(កាហ្វៀរ) ពាក្យនោះនឹងវិលត្រឡប់មករកជននោះវិញ ប្រសិនបើអ្នកដែលជននោះចោទមិនមានលក្ខណៈដូច្នោះ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានព្រមានថា ជាការពិតណាស់ ជនណាដែលហៅអ្នកដទៃថា អ្នកជាជនទុច្ចរិត(ហ្វាសិក) ឬថា អ្នកជាអ្នកគ្មានជំនឿ(កាហ្វៀរ) ប្រសិនបើការចោទប្រកាន់នោះមិនពិត ជននោះខ្លួនឯងដែលសក្តិសមនឹងទទួលពាក្យនេះ ហើយពាក្យទាំងនេះនឹងត្រឡប់ទៅកាន់ខ្លួនគេវិញ។ ប៉ុន្តែប្រសិនបើការចោទប្រកាន់នោះ គឺជាការពិត នោះគ្មានអ្វីត្រឡប់មកទៅកាន់ជននោះវិញឡើយ ដោយសារតែអ្វីដែលគេនិយាយ គឺជាការពិត។

فوائد الحديث

ហាមឃាត់ចំពោះការចោទប្រកាន់អ្នកដទៃថា ជាអ្នកគ្មានជំនឿ(កាហ្វៀរ) ឬជាជនទុច្ចរិត(ហ្វាសិក)ដោយគ្មានភស្តុតាងតាមច្បាប់ឥស្លាម។

ចាំបាច់ត្រូវធ្វើការផ្ទៀងផ្ទាត់មុនពេលធ្វើការវិនិច្ឆ័យលើអ្នកដទៃ។

អ៊ិពនូ ទើគីគុលអ៊ីទ បាននិយាយថា៖ នេះជាការព្រមានដ៏ធ្ងន់ធ្ងរសម្រាប់អ្នកដែលចោទប្រកាន់អ្នកមូស្លីមណាម្នាក់ថាជាអ្នកគ្មានជំនឿ(កាហ្វៀរ)ខុសពីការពិត ហើយវាជាកំហុសឆ្គងដ៏ធំមួយ។

អ៊ិពនូហាជើរ អាល់អាសក៏ឡានី បាននិយាយថា៖ ប៉ុន្តែទោះបីជាគេមិនក្លាយជាជនទុច្ចរិត ឬអ្នកគ្មានជំនឿដោយសារតែការនិយាយបែបនេះក៏ដោយ វាមិនមានន័យថា រូបគេមិនមានបាបកម្មនោះឡើយ នៅពេលដែលគេនិយាយថា “អ្នកជាជនទុច្ចរិត”នោះ។ ផ្ទុយទៅវិញ ក្នុងករណីនេះ គឺត្រូវមានការបកស្រាយលម្អិត៖ ប្រសិនបើគេមានបំណងទូន្មាន ឬប្រាប់អ្នកដទៃអំពីស្ថានភាពរបស់បុគ្គលនោះ វាត្រូវបានអនុញ្ញាត។ ប៉ុន្តែប្រសិនបើគេមានបំណងមាក់ងាយ និងធ្វើឱ្យជននោះអាម៉ាស់ វាមិនត្រូវបានអនុញ្ញាតឡើយ ពីព្រោះយើងត្រូវបានបង្គាប់ឱ្យលាក់បាំងកំហុសរបស់អ្នកដទៃ និងណែនាំគេតាមរបៀបដ៏ល្អបំផុត។ ដរាបណាអាចធ្វើបានដោយភាពទន់ភ្លន់ យើងមិនគួរធ្វើវាដោយភាពឃោរឃៅឡើយ ព្រោះវាអាចនាំឱ្យគេកាន់តែបន្តប្រព្រឹត្តអំពើអាក្រក់ ដោយសារធម្មជាតិរបស់មនុស្សជាច្រើន គឺមានភាពអាត្មានិយម ជាពិសេស ប្រសិនបើអ្នកដែលណែនាំនោះមានឋានៈទាបជាងអ្នកដែលត្រូវបានគេណែនាំ។

التصنيفات

Disbelief, Immorality