“ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ…

“ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ ខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យប្រើស៊ីវ៉ាករាល់ពេលសឡាតជាមិនខាន”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ ខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យប្រើស៊ីវ៉ាករាល់ពេលសឡាតជាមិនខាន”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ប្រសិនបើមិនមែនដោយសារតែលោកបារម្ភខ្លាចមានការលំបាកចំពោះអ្នកមានជំនឿនៃប្រជាជាតិរបស់លោកទេនោះ ប្រាកដជាលោកនឹងតម្រូវឱ្យពួកគេប្រើស៊ីវ៉ាកដុសធ្មេញរាល់ពេលប្រតិបត្តិសឡាតជាមិនខាន។

فوائد الحديث

បញ្ជាក់ពីភាពទន់ភ្លន់របស់ណាពី ﷺ ចំពោះប្រជាជាតិរបស់លោក និងខ្លាចពួកគេមានការលំបាក។

ជាគោលការណ៍ ការបង្គាប់ប្រើរបស់ណាពី ﷺ គឺជាកាតព្វកិច្ច(វ៉ាជិប) លើកលែងតែមានភស្តុតាងបញ្ជាក់ថា វាជាការស្ម័គ្រចិត្ត(ស៊ូណិត)។

ស៊ូណិតឱ្យប្រើស៊ីវ៉ាកនៅរាល់ពេលប្រតិបត្តិសឡាត។

អ៊ិពនូ ទើគីគុលអ៊ីទ បាននិយាយថា៖ បុព្វហេតុនៃការដាក់ស៊ូណិតឱ្យប្រើស៊ីវ៉ាកនៅពេលសឡាត ព្រោះដោយសារវាជាពេលវេលាដែលរូបគេខិតជិតអល់ឡោះជាម្ចាស់។ ដូច្នេះ តម្រូវឱ្យគេស្ថិតក្នុងស្ថានភាពដែលមានភាពពេញលេញ និងមានអនាម័យ ដើម្បីបង្ហាញពីភាពឧត្តុង្គឧត្តមនៃការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)។

យោងតាមភាពទូទៅនៃហាទីស្ហនេះ គឺរួមបញ្ចូលទាំងការប្រើស៊ីវ៉ាកចំពោះអ្នកបួសផងដែរ ទោះបីជាក្រោយពេលថ្ងៃជ្រេក៏ដោយ ដូចជាពេលសឡាតហ្ស៊ូហូរ និងអាសើរ។

التصنيفات

Muhammadan Qualities