រ៉ស៊ូលុលឡោះ ﷺ លោកខិតខំប្រឹងប្រែងនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទនជាងពេលណាៗទាំងអស់។

រ៉ស៊ូលុលឡោះ ﷺ លោកខិតខំប្រឹងប្រែងនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទនជាងពេលណាៗទាំងអស់។

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ថា៖ រ៉ស៊ូលុលឡោះ ﷺ លោកខិតខំប្រឹងប្រែងនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទនជាងពេលណាៗទាំងអស់។

[صحيح] [رواه مسلم]

الشرح

កាលណាដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទនមកដល់ ណាពី ﷺ លោកតែងខិតខំប្រឹងប្រែងក្នុងការគោរព សក្ការៈផ្សេងៗ ជាច្រើនប្រភេទចំពោះអល់ឡោះខ្លាំងបំផុត ជាងពេលណាៗទាំងអស់។ នេះគឺដោយសារតែភាពធំធេង និងគុណតម្លៃនៃយប់ទាំងនោះ និងដើម្បីស្វែងរកយប់ឡៃឡាទុលក៏ទើរ។

فوائد الحديث

ជំរុញឱ្យបង្កើននូវការសាងអំពើល្អ និងទង្វើកុសលផ្សេងៗក្នុងខែរ៉ម៉ាហ្ទនជាទូទៅ ជាពិសេស ក្នុងដប់យប់ចុងក្រោយ។

ដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទនចាប់ផ្តើមពីយប់ទី២១ រហូតដល់ដាច់ខែ។

ស៊ូណិតប្រើប្រាស់ពេលវេលាដែលមានលក្ខណៈពិសេសក្នុងការគោរពប្រតិបត្តិអល់ឡោះ។

التصنيفات

Last Ten Days of Ramadaan