إعدادات العرض
“ឱអាអ៊ីស្ហះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ ទ្រង់ស្រលាញ់ភាពទន់ភ្លន់។…
“ឱអាអ៊ីស្ហះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ ទ្រង់ស្រលាញ់ភាពទន់ភ្លន់។ ហើយទ្រង់ផ្ដល់ឲ្យអ្នកដែលមានភាពទន់ភ្លន់នូវអ្វីដែលទ្រង់មិនផ្ដល់ដល់អ្នកហិង្សា និងអ្នកផេ្សងទៀត”។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ដែលជាភរិយារបស់ណាពី ﷺ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអាអ៊ីស្ហះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ ទ្រង់ស្រលាញ់ភាពទន់ភ្លន់។ ហើយទ្រង់ផ្ដល់ឲ្យអ្នកដែលមានភាពទន់ភ្លន់នូវអ្វីដែលទ្រង់មិនផ្ដល់ដល់អ្នកហិង្សា និងអ្នកផេ្សងទៀត”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî தமிழ் Magyar ქართული Kiswahili Română অসমীয়া ไทย Português मराठी دری አማርኛالشرح
ណាពី ﷺ លោកបានជំរុញ អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها ឲ្យមានភាពទន់ភ្លន់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់ចង់ឲ្យពួកគេមានភាពងាយស្រួល ហើយមិនចង់ឲ្យពួកគេលំបាកឡើយ។ ហេតុនេះ ទ្រង់មិនដាក់បន្ទុកលើពួកគេហួសពីលទ្ធភាពរបស់ពួកគេឡើយ។ ហើយទ្រង់ពេញចិត្តឲ្យខ្ញុំបម្រើរបស់ទ្រង់មានភាពទន់ភ្លន់ និងជ្រើសយកអ្វីដែលផ្តល់ភាពងាយស្រួល។ ដូចនេះ គេមិនត្រូវធ្វើខ្លួនជាមនុស្សកោងកាច និងគ្រោតគ្រាតនោះឡើយ។ ជាការពិតណាស់ នៅក្នុងលោកិយនេះ អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ឲ្យអ្នកដែលមានភាពទន់ភ្លន់នូវការកោតសរសើរល្អៗ និងជួយឲ្យសម្រេចបាននូវអ្វីដែលគេត្រូវការ និងសម្របសម្រួលនូវគោលដៅរបស់គេ។ ហើយនៅថ្ងៃបរលោកវិញ ទ្រង់ផ្តល់ឲ្យគេនូផលបុណ្យយ៉ាងធំធេង ច្រើនជាងអ្វីដែលទ្រង់ផ្តល់ឲ្យអ្នកដែលហឹង្សា កោងកាច និងគ្រោតគ្រាត។ ភាពទន់ភ្លន់គឺនាំមកជាមួយនូវអ្វី(ដែលជារឿងល្អ) ដែលអ្វីផ្សេងមិនអាចមានឬទទួលបាននោះឡើយ។فوائد الحديث
ជំរុញមនុស្សឲ្យមានភាពទន់ភ្លន់ និងហាមឃាត់ពីភាពហិង្សា។
ឋានៈខ្ពង់ខ្ពស់នៃភាពទន់ភ្លន់ក្នុងចំណោមសុជីវធម៌ដែលល្អប្រពៃ។
អ្នកដែលមានភាពទន់ភ្លន់សក្តិសមនឹងទទួលបានការកោតសរសើរល្អៗ និងផលបុណ្យដ៏ប្រពៃពីអល់ឡោះជាម្ចាស់។
អាស្ស៊ិនទី បាននិយាយថា៖ ភាពហិង្សាផ្ទុយនឹងភាពទន់ភ្លន់ ពោលគឺ ជនណាដែលអំពាវនាវមនុស្សទៅកាន់ការចង្អុលបង្ហាញដោយភាពទន់ភ្លន់ គឺល្អជាងអ្នកដែលអំពាវនាវមនុស្សដោយភាពហិង្សា និងគ្រោតគ្រាត ប្រសិនបើស្ថានភាពនោះគឺអាចធ្វើបានទាំងពីរ(ទន់ភ្លន់ក៏បាន គ្រោតគ្រាតក៏បាន)។ តែប្រសិនបើមិនដូច្នោះទេ គឺត្រូវពិនិត្យមើលលើស្ថានភាពជាក់ស្តែង ហើយអល់ឡោះមហាដឹងបំផុតពីស្ថានភាពពិត។
التصنيفات
Praiseworthy Morals