“ចូរអ្នកដាក់ដៃរបស់អ្នកត្រង់កន្លែងដែលឈឺនៃខ្លួនប្រាណរបស់អ្នក ហើយសូត្រថា៖ “بسم اللهِ” (ក្នុងនាមអល់ឡោះ)…

“ចូរអ្នកដាក់ដៃរបស់អ្នកត្រង់កន្លែងដែលឈឺនៃខ្លួនប្រាណរបស់អ្នក ហើយសូត្រថា៖ “بسم اللهِ” (ក្នុងនាមអល់ឡោះ) ចំនួន៣ដង។ បន្ទាប់មក ចូរអ្នកសូត្រចំនួន៧ដងថា៖ أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ (ខ្ញុំសុំពីអល់ឡោះជាម្ចាស់និងអានុភាពរបស់ទ្រង់ឲ្យបញ្ចៀសរូបខ្ញុំពីប្រការអាក្រក់ដែលខ្ញុំជួបប្រទះ និងពីអ្វីដែលខ្ញុំខ្លាច)”។

អំពី អ៊ូស្មាន ពិន អាពីអាល់អោស អាស្សាក៏ហ្វី رضي الله عنه ពិតណាស់ គាត់បានត្អូញត្អែរប្រាប់រ៉ស៊ូលុលឡោះﷺ អំពីការឈឺចាប់ដែលមាននៅក្នុងខ្លួនប្រាណរបស់គាត់តាំងពីគាត់ចូលអ៊ីស្លាម។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ “ចូរអ្នកដាក់ដៃរបស់អ្នកត្រង់កន្លែងដែលឈឺនៃខ្លួនប្រាណរបស់អ្នក ហើយសូត្រថា៖ “بسم اللهِ” (ក្នុងនាមអល់ឡោះ) ចំនួន៣ដង។ បន្ទាប់មក ចូរអ្នកសូត្រចំនួន៧ដងថា៖ أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ (ខ្ញុំសុំពីអល់ឡោះជាម្ចាស់និងអានុភាពរបស់ទ្រង់ឲ្យបញ្ចៀសរូបខ្ញុំពីប្រការអាក្រក់ដែលខ្ញុំជួបប្រទះ និងពីអ្វីដែលខ្ញុំខ្លាច)”។

[صحيح] [رواه مسلم]

الشرح

អ៊ូស្មាន ពិន អាពីអាល់អោស رضي الله عنه បានទទួលរងនូវការឈឺចាប់យ៉ាងខ្លាំងស្ទើរស្លាប់។ ពេលនោះ ណាពី ﷺ បានទៅសួរសុខទុក្ខគាត់ ហើយបានបង្រៀនគាត់នូវទូអាមួយដែលអល់ឡោះជាម្ចាស់នឹងដកយកជំងឺចេញពីគាត់។ លោកបានឲ្យគាត់ដាក់ដៃត្រង់កន្លែងដែលឈឺចាប់នោះ ហើយសូត្រថា៖ “بسم اللهِ” (ក្នុងនាមអល់ឡោះ) ចំនួន៣ដង។ បន្ទាប់មក ឲ្យគាត់សូត្រចំនួន៧ដងថា៖ “أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ” (ខ្ញុំសុំពីអល់ឡោះជាម្ចាស់និងអានុភាពរបស់ទ្រង់ឲ្យបញ្ចៀសរូបខ្ញុំពីប្រការអាក្រក់ដែលខ្ញុំជួបប្រទះ និងពីអ្វីដែលខ្ញុំខ្លាច)។ មានន័យថា៖ ខ្ញុំសុំការបញ្ចៀស សុំការជ្រកកោន និងការការពារពីអល់ឡោះជាម្ចាស់ និងអានុភាពរបស់ទ្រង់ពីប្រការអាក្រក់ដែលខ្ញុំកំពុងជួបប្រទះនៃការឈឺចាប់ក្នុងពេលនេះ និងអ្វីដែលខ្ញុំខ្លាចទទួលរងនាពេលអនាគត ដូចជាទុក្ខព្រួយនិងការភ័យខ្លាច ឬការបន្តនៃជំងឺនេះ និងការឈឺចាប់រាលដាលពាសពេញរាងកាយ។

فوائد الحديث

ស៊ូណិតលើអ្នកមូស្លីមគប្បីស្តោះផ្លុំខ្លួនឯងដូចដែលមានបញ្ជាក់ក្នុងហាទីស្ហ។

ការត្អូញត្អែរ(ដោយមិនមានការខឹងសម្បាឬប្រឆាំងជំទាស់)មិនផ្ទុយនឹងការប្រគល់ការទុកចិត្តលើអល់ឡោះ និងការអត់ធ្មត់ឡើយ។

ការបួងសួង គឺជាផ្នែកមួយនៃការប្រើប្រាស់មធ្យោបាយដែលមាន។ ដូច្នេះ គួរតែគោរពតាមពាក្យពេចន៍ និងចំនួនដងដែលបានកំណត់។

ពាក្យទូអានេះអាចប្រើបានសម្រាប់ការឈឺចាប់រាងកាយគ្រប់ប្រភេទ។

ត្រូវដាក់ដៃត្រង់កន្លែងដែលឈឺចាប់នៅពេលធ្វើការស្តោះផ្លុំដោយទូអានេះ។

التصنيفات

Ruqyah (Healing and Protective Supplications)