លោកបានហាមឃាត់រាល់ប្រភេទសត្វកាចសហាវដែលមានចង្កូម និងរាល់ប្រភេទសត្វស្លាបដែលមានក្រញ៉ាំ។

លោកបានហាមឃាត់រាល់ប្រភេទសត្វកាចសហាវដែលមានចង្កូម និងរាល់ប្រភេទសត្វស្លាបដែលមានក្រញ៉ាំ។

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់រាល់ប្រភេទសត្វកាចសហាវដែលមានចង្កូម និងរាល់ប្រភេទសត្វស្លាបដែលមានក្រញ៉ាំ។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានហាមឃាត់មិនឱ្យទទួលទានរាល់ប្រភេទសត្វកាចសាហាវដែលប្រមាញ់ចំណី ដោយប្រើចង្កូម និងហាមមិនឱ្យទទួលទានរាល់ប្រភេទសត្វបក្សីដែលប្រើក្រញ៉ាំសម្រាប់ចាប់ចំណី។

فوائد الحديث

បញ្ជាក់ពីការយកចិត្តទុកដាក់របស់សាសនាអ៊ីស្លាមលើរបស់ដែលល្អស្អាតគ្រប់អ្វីៗទាំងអស់ ទាំងអាហារ ភេសជ្ជៈ និងប្រការផ្សេងៗទៀត។

ជាគោលការណ៍ រាល់ចំណីអាហារទាំងអស់ គឺត្រូវបានអនុញ្ញាត លើកលែងតែអ្វីដែលមានភស្តុតាងបញ្ជាក់ពីការហាមឃាត់។

التصنيفات

Lawful and Unlawful Animals and Birds