៖ "សាសនាអ៊ីស្លាមត្រូវបានសាងសង់លើសសរស្តម្ភ(សសរគ្រឹះ)ទាំងប្រាំ

៖ "សាសនាអ៊ីស្លាមត្រូវបានសាងសង់លើសសរស្តម្ភ(សសរគ្រឹះ)ទាំងប្រាំ

អំពី អាប់ឌុលឡោះ កូន អ៊ូម៉ើរ رضي الله عنهما រ៉សូលលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ ៖ "សាសនាអ៊ីស្លាមត្រូវបានសាងសង់លើសសរស្តម្ភ(សសរគ្រឹះ)ទាំងប្រាំ៖ ១. ការធ្វើសក្ខីភាពថាគ្មានព្រះណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ និងថាព្យាការីមូហាំម៉ាត់ជាខ្ញុំបម្រើនិងជាអ្នកនាំសាររបស់ទ្រង់ ២. ការប្រតិបត្តិសឡាត (ការថ្វាយបង្គំ) ៣. ការបង់ហ្សាកាត (ទានសប្បុរស) ៤. ការធ្វើហាជ្ជីនៅឯផ្ទះរបស់អល់ឡោះ ៥. ការបួសក្នុងខែរ៉ាម៉ាន"

[صحيح] [متفق عليه]

الشرح

ព្យាការី ﷺ បានប្រៀបប្រដូចសាសនាអ៊ីស្លាមទៅនឹងអគារដែលមានសសរគ្រឹះប្រាំ ដែលទ្រទ្រង់អគារនោះ ហើយចំណុចពិសេសផ្សេងៗទៀតនៃសាសនាអ៊ីស្លាមគឺជាផ្នែកបន្ថែមនៃអគារនោះ។ សសរគ្រឹះទីមួយគឺ៖ ការប្រកាសជំនឿទាំងពីរ - គ្មានព្រះណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ និងថាព្យាការីមូហាំម៉ាត់ជាខ្ញុំបម្រើនិងជាអ្នកនាំសាររបស់ទ្រង់ ទាំងពីរនេះជាសសរគ្រឹះតែមួយ មិនអាចបែកចេញពីគ្នាបានទេ។ អ្នកបម្រើរបស់អល់ឡោះត្រូវប្រកាសទាំងពីរដោយទទួលស្គាល់ភាពជាម្ចាស់របស់អល់ឡោះតែមួយ និងសិទ្ធិរបស់ទ្រង់ក្នុងការគោរពសក្ការៈតែមួយគត់ ដោយអនុវត្តតាមការប្រកាសនេះ និងជឿលើសារនៃព្យាការីមូហាំម៉ាត់ដោយដើរតាមគាត់។ សសរគ្រឹះទីពីរគឺ៖ ការបំពេញការសឡាត ដែលរួមមានការសឡាតចំនួនប្រាំដងក្នុងមួយថ្ងៃមួយយប់៖ សឡាតពេលព្រឹក(ស៊ូពូស) ថ្ងៃត្រង់(ស៊ូហ៊ួរ) រសៀល(អាសើត) ល្ងាច(ម៉ាហ្រ្គឹប) និងយប់(អ៊ីសា) ដោយត្រូវបំពេញតាមលក្ខខណ្ឌ សសរគ្រឹះ និងកាតព្វកិច្ច(ប្រការវ៉ាជិប)ទាំងអស់។ សសរគ្រឹះទីបីគឺ៖ ការបរិច្ចាគទានកាតព្វកិច្ច(វ៉ាជិប) ដែលជាការគោរពសក្ការៈតាមរយៈទ្រព្យសម្បត្តិដែលត្រូវតែធ្វើលើទ្រព្យសម្បត្តិណាដែលឈានដល់ចំនួនកំណត់តាមច្បាប់សាសនា ហើយត្រូវផ្ដល់ដល់អ្នកដែលសមនឹងទទួល។ សសរគ្រឹះទីបួនគឺ៖ ការធ្វើហាជ្ជី ដែលជាការធ្វើដំណើរទៅកាន់ទីក្រុងម៉ាក្កះដើម្បីបំពេញពិធីគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់។ សសរគ្រឹះទីប្រាំគឺ៖ ការបួក្នុងខែរ៉ម៉ាឌនដែលជាការតមអាហារ ភេសជ្ជៈ និងអ្វីៗផ្សេងទៀតដែលនាំឲ្យខូចបួស ដោយមានចេតនានៀតគោពសក្ការៈចំពោះអល់ឡោះ ចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច។

فوائد الحديث

ពាក្យប្រកាសសាក្សីទាំងពីរមានទំនាក់ទំនងគ្នា ហើយមួយមិនត្រឹមត្រូវដោយគ្មានមួយទៀតទេ។ ដូច្នេះហើយទើបពួកគេត្រូវបានចាត់ទុកថាជាសសរគ្រឹះតែមួយ។

ពាក្យប្រកាសទាំងពីរគឺជាគ្រឹះនៃសាសនាអ៊ីស្លាម។ គ្មានពាក្យសម្តីឬទង្វើណាមួយត្រូវបានទទួលយកដោយគ្មានពួកគេឡើយ។

التصنيفات

Belief in Allah the Mighty and Majestic, Prophethood, Islam, Obligation of Prayer and Ruling on Its Abandoner, Obligation of Zakah and Ruling of Its Abandoning, Obligation of Fasting and Ruling of Its Abandoning, Obligation of Hajj and ‘Umrah and Ruling of Its Abandoner