“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនទទួលយកអំពើណាមួយឡើយ លើកលែងតែអំពើណាដែលធ្វើឡើងដោយភាពជ្រះថ្លាចំពោះទ្រង់…

“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនទទួលយកអំពើណាមួយឡើយ លើកលែងតែអំពើណាដែលធ្វើឡើងដោយភាពជ្រះថ្លាចំពោះទ្រង់ និងស្វែងរកការពេញចិត្តពីទ្រង់ប៉ុណ្ណោះ”។

អំពី អាពូអ៊ូម៉ាម៉ះ អាល់ហ្ពាហ៊ីលី رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយសួរថា៖ តើលោកយល់យ៉ាងណាចំពោះបុរសម្នាក់ដែលចេញទៅប្រយុទ្ធដើម្បីស្វែងរកផលបុណ្យ និងកេរឈ្មោះ តើគេនឹងទទួលបានអ្វី? រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេនឹងមិនទទួលបានអ្វីទាំងអស់”។ បុរសនោះបានសួរដដែលៗចំនួនបីដង ហើយរ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ទៅកាន់បុរសនោះថា៖ “គេនឹងមិនទទួលបានអ្វីទាំងអស់”។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនទទួលយកអំពើណាមួយឡើយ លើកលែងតែអំពើណាដែលធ្វើឡើងដោយភាពជ្រះថ្លាចំពោះទ្រង់ និងស្វែងរកការពេញចិត្តពីទ្រង់ប៉ុណ្ណោះ”។

[صحيح]

الشرح

មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ដើម្បីសួរលោកទាក់ទងនឹងច្បាប់អ្នកដែលចេញទៅប្រយុទ្ធ និងតស៊ូ(ជីហាត)ដោយស្វែងរកផលបុណ្យពីអល់ឡោះផង និងចង់បានការកោតសរសើរពីមនុស្សផងដែរ ថាតើគេនឹងទទួលបានផលបុណ្យដែរឬទេ? ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយថា៖ គេនឹងមិនទទួលបានផលបុណ្យអ្វីឡើយ ដោយសារតែគេបានដាក់បញ្ចូលគោលបំណងផ្សេងក្រៅពីអល់ឡោះក្នុងចេតនា(នៀត)របស់ខ្លួន។ បុរសនោះបានសួរសំណួរនេះដដែលៗចំនួនបីដង ហើយណាពី ﷺ ក៏បានឆ្លើយនិងបញ្ជាក់ដល់បុរសនោះនូវចម្លើយដដែលថា គេនឹងមិនទទួលបានផលបុណ្យអ្វីឡើយ។ បន្ទាប់មក ណាពី ﷺ ក៏បានប្រាប់បុរសនោះអំពីគោលការណ៍នៃការទទួលយកទង្វើកុសលនៅឯអល់ឡោះជាម្ចាស់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនទទួលយកទង្វើកុសលណាមួយឡើយ លុះត្រាតែទង្វើនោះគេធ្វើឡើងសម្រាប់អល់ឡោះតែមួយគត់ដោយគ្មានការចូលរួមពីនរណាម្នាក់ផ្សេងទៀតឡើយ និងត្រូវធ្វើវាដើម្បីទទួលបានការពេញចិត្តពីអល់ឡោះតែប៉ុណ្ណោះ។

فوائد الحديث

អល់ឡោះជាម្ចាស់ទ្រង់មិនទទួលយកទង្វើកុសលណាមួយឡើយ លុះត្រាតែទង្វើនោះធ្វើឡើងដោយចិត្តជ្រះថ្លាចំពោះអល់ឡោះ និងស្របតាមការចង្អុលបង្ហាញរបស់ណាពី ﷺ ។

ការឆ្លើយតបដ៏ល្អរបស់អ្នកផ្តល់ច្បាប់(មូហ្វតី) គឺត្រូវឆ្លើយតបទៅនឹងគោលបំណងរបស់អ្នកសួរ រួមជាមួយនឹងព័ត៌មានបន្ថែម។

សង្កត់ធ្ងន់ពីរឿងសំខាន់ដោយការសួរសំណួរនោះដដែល។

អ្នកដែលប្រយុទ្ធពិតប្រាកដ គឺអ្នកដែលប្រយុទ្ធដើម្បីឱ្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ឡើង និងស្វែងរកផលបុណ្យថ្ងៃបរលោក ព្រមជាមួយនឹងមានចិត្តជ្រះថ្លាក្នុងការនៀត មិនមែនប្រយុទ្ធដើម្បីផលប្រយោជន៍លោកិយនោះឡើយ។

التصنيفات

Merits of Heart Acts