إعدادات العرض
“មិនមែនជាអ្នកមានជំនឿឡើយ អ្នកដែលចូលចិត្តបន្តុះបង្អាប់គេ ចូលចិត្តដាក់បណ្ដាសាគេ និយាយពាក្យសម្ដីអាក្រក់…
“មិនមែនជាអ្នកមានជំនឿឡើយ អ្នកដែលចូលចិត្តបន្តុះបង្អាប់គេ ចូលចិត្តដាក់បណ្ដាសាគេ និយាយពាក្យសម្ដីអាក្រក់ និងអសីលធម៌នោះ”។
អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនមែនជាអ្នកមានជំនឿឡើយ អ្នកដែលចូលចិត្តបន្តុះបង្អាប់គេ ចូលចិត្តដាក់បណ្ដាសាគេ និយាយពាក្យសម្ដីអាក្រក់ និងអសីលធម៌នោះ”។
[صحيح] [رواه الترمذي]
الترجمة
العربية অসমীয়া Bahasa Indonesia Kiswahili Tagalog Tiếng Việt ગુજરાતી Nederlands සිංහල پښتو Hausa മലയാളം नेपाली Кыргызча English Svenska Română Kurdî Bosanski فارسی తెలుగు اردو ქართული Moore Српски Magyar Português Македонски Čeština Русский Українська हिन्दी አማርኛ Malagasy Kinyarwanda Wolof ไทย मराठी ਪੰਜਾਬੀ دری Türkçe বাংলাالشرح
ណាពី ﷺ លោកបានប្រាប់ថា មិនមែនជាលក្ខណៈរបស់អ្នកដែលមានជំនឿពេញលេញនោះទេ អ្នកដែលចូលចិត្តនិយាយបន្តុះបង្អាប់អ្នកដទៃទាក់ទងនឹងពូជពង្សរបស់ពួកគេ អ្នកដែលចូលចិត្តជេរប្រមាថប្រទេចផ្តាសាអ្នកដទៃ ហើយនិងអ្នកដែលប្រព្រឹត្តទង្វើអសីលធម៌ទាំងពាក្យសម្តីនិងទង្វើដោយគ្មានភាពអៀនខ្មាសនោះ។فوائد الحديث
ការបដិសេធភាពមានជំនឿដែលមានចែងនៅក្នុងភស្តុតាងនានា គឺចំពោះតែការប្រព្រឹត្តប្រការដែលច្បាប់ហាមឃាត់ ឬបោះបង់ចោលប្រការដែលជាកាតព្វកិច្ចប៉ុណ្ណោះ។
ជំរុញឱ្យថែរក្សា និងការពារអវយវៈទាំងឡាយពីអំពើអាក្រក់ ជាពិសេសអណ្តាត។
អាស្ស៊ិនទី បាននិយាយថា៖ ការប្រើពាក្យ “ចូលចិត្តបន្តុះបង្អាប់គេ ចូលចិត្តដាក់បណ្ដាសាគេ” បង្ហាញថា ចំពោះការបន្តុះបង្អាប់ និងការដាក់បណ្តាសាក្នុងកម្រិតតិចតួច ទៅចំពោះអ្នកដែលសមសក្តិនឹងទទួល គឺមិនប៉ះពាល់ដល់ស្ថានភាព ឬលក្ខណៈសម្បត្តិនៃអ្នកមានជំនឿឡើយ។