“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកមានការសង្ស័យចំពោះសឡាតរបស់ខ្លួនដោយមិនដឹងថាតើរូបគេសឡាតបានបីរ៉ក្អាត់…

“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកមានការសង្ស័យចំពោះសឡាតរបស់ខ្លួនដោយមិនដឹងថាតើរូបគេសឡាតបានបីរ៉ក្អាត់ ឬបួនរ៉ក្អាត់នោះ ចូរឲ្យគេបោះបង់ការសង្ស័យ ហើយធ្វើនូវអ្វីដែលខ្លួនប្រាកដក្នុងចិត្ត។ បន្ទាប់មក គេត្រូវស៊ូជោត(សះវី)ចំនួនពីរដងមុនពេលឲ្យសាឡាម

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកមានការសង្ស័យចំពោះសឡាតរបស់ខ្លួនដោយមិនដឹងថាតើរូបគេសឡាតបានបីរ៉ក្អាត់ ឬបួនរ៉ក្អាត់នោះ ចូរឲ្យគេបោះបង់ការសង្ស័យ ហើយធ្វើនូវអ្វីដែលខ្លួនប្រាកដក្នុងចិត្ត។ បន្ទាប់មក គេត្រូវស៊ូជោត(សះវី)ចំនួនពីរដងមុនពេលឲ្យសាឡាម។ ប្រសិនបើគេសឡាតបានប្រាំរ៉ក្អាត់ ការស៊ូជោតនោះនឹងធ្វើឱ្យសឡាតរបស់គេគ្រប់។ ហើយប្រសិនបើគេសឡាតគ្រប់បួនរ៉ក្អាត់ នោះការស៊ូជោតនោះនឹងក្លាយជាការបន្តុះបង្អាប់ស្ហៃតន”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា នៅពេលដែលអ្នកសឡាតមានការមន្ទិលសង្ស័យចំពោះការសឡាតរបស់ខ្លួន ហើយមិនដឹងថា តើគេសឡាតបានប៉ុន្មានរ៉ក្អាត់? បានបីរ៉ក្អាត់ ឬបួនរ៉ក្អាត់ គឺគេត្រូវបោះបង់ចំនួនលើសដែលខ្លួនសង្ស័យនោះ ហើយមិនត្រូវយកវាឡើយ។ ព្រោះបីរ៉ក្អាត់ គឺជាចំនួនដែលគេប្រាកដចិត្តក្នុងការធ្វើវា។ ដូច្នេះ គេត្រូវសឡាតរ៉ក្អាត់ទីបួនទៀត។ បន្ទាប់មក ត្រូវស៊ូជោតពីរដងមុននឹងសាឡាម។ ប្រសិនបើគេពិតជាសឡាតបានបួនរ៉ក្អាត់មែន សឡាតនោះនឹងឡើងដល់ប្រាំរ៉ក្អាត់ ព្រោះតែការសឡាតថែមមួយរ៉ក្អាត់ទៀត នោះការស៊ូជោតសះវីចំនួនពីរដង គឺជាជំនួសឲ្យមួយរ៉ក្អាត់ដែលថែម ដែលនឹងធ្វើឱ្យវាបានគ្រប់ចំនួន។ តែប្រសិនបើបើពិតជាសឡាតបានបួនរ៉ក្អាត់ទាំងរ៉ក្អាត់បន្ថែមនោះ គឺគេបានបំពេញអ្វីដែលជាកាតព្វកិច្ចរបស់ខ្លួនដោយគ្មានការបន្ថែម ឬកាត់បន្ថយឡើយ។ ការស៊ូជោតសះវីចំនួនពីរដង គឺដើម្បីបន្ទាបបន្ថោកដល់ស្ហៃតន និងបណ្តេញវាចេញ ហើយធ្វើឱ្យវាបរាជ័យនិងឃ្លាតឆ្ងាយពីគោលបំណងដែលវាចង់បាន ព្រោះវាបានធ្វើឱ្យការសឡាតរបស់គេច្របូកច្របល់ និងព្យាយាមធ្វើឱ្យវាខូច តែការសឡាតរបស់កូនចៅណាពីអាហ្ទាំបានពេញលេញ នៅពេលគេអនុវត្តតាមបទបញ្ជារបស់អល់ឡោះដែលបានប្រើឲ្យរូបគេក្រាបស៊ូជោត ដែលអ៊ីព្លីសធ្លាប់បានប្រឆាំង ខណៈដែលវាបដិសេធមិនស្តាប់បង្គាប់អល់ឡោះក្នុងការស៊ូជោតចំពោះណាពីអាហ្ទាំ។

فوائد الحديث

នៅពេលដែលអ្នកសឡាតមានការសង្ស័យចំពោះសឡាតរបស់ខ្លួន ហើយមិនដឹងច្បាស់ថា តើមួយណាត្រឹមត្រូវជាងមួយណានោះ គេត្រូវបោះបង់ការសង្ស័យ ហើយធ្វើតាមអ្វីដែលប្រាកដក្នុងចិត្ត ដែលជាចំនួនតិចជាង រួចត្រូវបន្តការសឡាតរបស់ខ្លួន ហើយត្រូវស៊ូជោតសះវីមុននឹងឲ្យសាឡាម រួចក៏ឲ្យសាឡាម។

ការស៊ូជោតពីរដងនេះ គឺជាមធ្យោបាយដើម្បីជួសជុលសឡាត និងបណ្តេញស្ហៃតនឱ្យចាកចេញទៅដោយភាពបរាជ័យ ភាពអាម៉ាស់ និងឃ្លាតឆ្ងាយពីបំណងរបស់វា។

ការសង្ស័យដែលលើកឡើងក្នុងហាទីស្ហនេះ គឺសំដៅលើភាពស្ទាក់ស្ទើរក្នុងចិត្តមិនប្រាកដថាមួយណាត្រឹមត្រូវជាងមួយណា។ តែប្រសិនបើគេគិតថាមួយណាត្រឹមត្រូវជាងនោះ គេត្រូវធ្វើតាមការគិតនោះ។

ជំរុញឱ្យប្រយុទ្ធប្រឆាំងនឹងភាពរវើរវាយ និងបញ្ចៀសវាដោយការអនុវត្តតាមច្បាប់បញ្ញត្តិសាសនា។

التصنيفات

Prostration of Forgetfulness, Recitation, Gratitude