“ជនណាដែលមានលទ្ធភាពរៀបការ ចូរឲ្យគេរៀបការ ព្រោះវាជួយការពារភ្នែកពីការមើលប្រការដែលគេហាមឃាត់…

“ជនណាដែលមានលទ្ធភាពរៀបការ ចូរឲ្យគេរៀបការ ព្រោះវាជួយការពារភ្នែកពីការមើលប្រការដែលគេហាមឃាត់ និងការពារប្រដាប់ភេទពីអំពើអបាយមុខផ្សេងៗ។ ចំណែកឯជនណាដែលគ្មានលទ្ធភាព ចាំបាច់លើគេត្រូវបួស ព្រោះវាជាអ្វីដែលជួយកាត់បន្ថយចំណង់តណ្ហារបស់គេ”។

អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ ពួកយើងធ្លាប់បាននៅជាមួយណាពី ﷺ ពេលនោះលោកបានមានប្រសាសន៍ថា៖ “ជនណាដែលមានលទ្ធភាពរៀបការ ចូរឲ្យគេរៀបការ ព្រោះវាជួយការពារភ្នែកពីការមើលប្រការដែលគេហាមឃាត់ និងការពារប្រដាប់ភេទពីអំពើអបាយមុខផ្សេងៗ។ ចំណែកឯជនណាដែលគ្មានលទ្ធភាព ចាំបាច់លើគេត្រូវបួស ព្រោះវាជាអ្វីដែលជួយកាត់បន្ថយចំណង់តណ្ហារបស់គេ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានជំរុញដល់អ្នកដែលមានសមត្ថភាពផ្លូវភេទ និងមានលទ្ធភាពចំណាយលើការរៀបការឲ្យរៀបការ ព្រោះវាជួយការពារភ្នែករបស់គេពីការមើលអ្វីដែលច្បាប់ហាមឃាត់ និងធ្វើឲ្យប្រដាប់ភេទមានភាពបរិសុទ្ធ រារាំងពីការធ្លាក់ចូលក្នុងទង្វើអសីលធម៌។ រីឯអ្នកដែលគ្មានលទ្ធភាពចំណាយលើការរៀបការ តែគេមានសមត្ថភាពផ្លូវភេទ គប្បីលើគេត្រូវបួសតមអាហារ ព្រោះការបួស វាកាត់បន្ថយចំណង់តណ្ហានិងភាពអាក្រក់នៃទឹកកាម។

فوائد الحديث

បញ្ជាក់ពីការយកចិត្តទុកដាក់របស់សាសនាអ៊ីស្លាមចំពោះមូលហេតុទាំងឡាយដែលជួយរក្សាភាពបរិសុទ្ធ ចាកផុតពីអំពើអសីលធម៌ផ្សេងៗ។

ជំរុញដល់អ្នកដែលមិនមានលទ្ធភាពចំណាយលើការរៀបការឲ្យបួសតមអាហារ ព្រោះវាធ្វើឲ្យចំណង់តណ្ហាចុះខ្សោយ។

ភាពស្រដៀងគ្នានៃការបួសតមអាហារ និងពាក្យមួយនៃភាសាអារ៉ាប់ដែលហៅថា “وِجَاءٌ” គឺដោយសារតែ “وِجَاءٌ” គឺជាការរឹតបន្តឹងសរសៃពួរនៃពងស្វាសទាំងពីរ ដែលនាំឱ្យចំណង់តណ្ហាត្រូវកាត់បន្ថយ។ ហើយការបួសវិញ គឺធ្វើឲ្យចំណង់តណ្ហាចុះខ្សោយដូចគ្នា។

التصنيفات

Virtue of Fasting, Excellence of Marriage