“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ កូនចៅអាហ្ទាំបង្កផលប៉ះពាល់ដល់យើង។ គេជេរពេលវេលា ហើយយើង គឺជាពេលវេលា។…

“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ កូនចៅអាហ្ទាំបង្កផលប៉ះពាល់ដល់យើង។ គេជេរពេលវេលា ហើយយើង គឺជាពេលវេលា។ យើងជាអ្នកគ្រប់គ្រងកិច្ចការទាំងឡាយ។ យើងផ្លាស់ប្តូរពេលយប់និងពេលថ្ងៃ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ កូនចៅអាហ្ទាំបង្កផលប៉ះពាល់ដល់យើង។ គេជេរពេលវេលា ហើយយើង គឺជាពេលវេលា។ យើងជាអ្នកគ្រប់គ្រងកិច្ចការទាំងឡាយ។ យើងផ្លាស់ប្តូរពេលយប់និងពេលថ្ងៃ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលក្នុងហាទីស្ហគុតស៊ីយ៍មួយថា មនុស្សដែលជេរប្រមាថនិងស្តីបន្ទោសពេលវេលានៅពេលដែលខ្លួនជួបគ្រោះ និងហេតុការណ៍មិនល្អកើតឡើង គឺកំពុងតែធ្វើឲ្យប៉ះពាល់ដល់ទ្រង់ និងមើលងាយទ្រង់ ពីព្រោះទ្រង់តែមួយគត់ជាអ្នកគ្រប់គ្រង និងចាត់ចែងរាល់ហេតុការណ៍ដែលកើតឡើង។ ដូចនេះ ការជេរពេលវេលា គឺជាការជេរប្រមាថដល់អល់ឡោះ។ ពេលវេលាគ្រាន់តែជាអ្វីដែលត្រូវបានបង្កើតឡើង ដោយព្រឹត្តិការណ៍ដែលកើតឡើងក្នុងនោះគឺទៅតាមបញ្ជារបស់អល់ឡោះ។

فوائد الحديث

ហាទីស្ហនេះ ស្ថិតក្នុងចំណោមហាទីស្ហដែលណាពី ﷺ លោករាយការណ៍ពីម្ចាស់របស់លោក ដែលគេឲ្យឈ្មោះថា ហាទីស្ហគុតស៊ីយ៍ ឬ ហាទីស្ហអ៊ីឡើហ៊ីយ៍។ វាជាហាទីស្ហដែលពាក្យពេចន៍ និងអត្ថន័យរបស់វា គឺមកពីអល់ឡោះជាម្ចាស់ គ្រាន់តែវាពុំមានលក្ខណៈពិសេសណាមួយដូចគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់ផ្តល់ដល់វាលើសពីពាក្យពេចន៍ដទៃនោះឡើយ ដូចជាការសូត្រវាទទួលបាននូវផលបុណ្យ ការជម្រះសម្អាតមុនប៉ះពាល់វា ភាពអច្ឆរិយៈ និងលក្ខណៈពិសេសផ្សេងៗទៀត។

ត្រូវមានសុជីវធម៌ចំពោះអល់ឡោះទាំងក្នុងពាក្យសម្តី និងគោលជំនឿ។

ចាំបាច់ត្រូវមានជំនឿលើការកំណត់ព្រេងវាសនារបស់អល់ឡោះជាម្ចាស់ និងអត់ធ្មត់ចំពោះការឈឺចាប់នានា។

ការទទួលផលប៉ះពាល់ខុសពីការទទួលគ្រោះថ្នាក់។ មនុស្សអាចទទួលផលប៉ះពាល់ដោយការស្តាប់អ្វីដែលអាក្រក់ ឬឃើញអ្វីដែលអាក្រក់ ប៉ុន្តែមិនទទួលគ្រោះថ្នាក់ដោយសារវាទេ។ ម្យ៉ាងទៀត មនុស្សអាចទទួលផលប៉ះពាល់ដោយសារក្លិនអាក្រក់ដូចជាខ្ទឹមបារាំងនិងខ្ទឹមសជាដើម ប៉ុន្តែមិនមានគ្រោះថ្នាក់ដោយសារវានោះឡើយ។

អល់ឡោះជាម្ចាស់ទទួលផលប៉ះពាល់ដោយសារទង្វើអាក្រក់មួយចំនួនរបស់ខ្ញុំបម្រើរបស់ទ្រង់ ប៉ុន្តែទ្រង់មិនទទួលគ្រោះថ្នាក់ឡើយ ដូចដែលទ្រង់បានមានបន្ទូលក្នុងហាទីស្ហគុតស៊ីយ៍មួយថា៖ “ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកពិតជាមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់យើងបានឡើយ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីមួយដល់យើងនោះដែរ”។

ការជេរប្រមាថពេលវេលាមានបីប្រភេទ៖ ១. ជេរប្រមាថពេលវេលាដោយជឿថា ពេលវេលាជាអ្នកធ្វើ និងជាអ្នកផ្លាស់ប្តូររឿងរ៉ាវទាំងឡាយទៅជាល្អ ឬអាក្រក់៖ នេះគឺជាស្ហ៊ីរិកធំ ពីព្រោះគេជឿថា មានអ្នកបង្កើតរួមជាមួយនឹងអល់ឡោះ និងដោយសារតែគេជឿថា មានអ្នកផ្សេងក្រៅពីអល់ឡោះជាអ្នកបង្កើតហេតុការណ៍នានា។ ២. ជេរប្រមាថពេលវេលា តែគេមិនជឿថា ពេលវេលាជាអ្នកធ្វើនោះទេ ប៉ុន្តែគេជឿថា អល់ឡោះជាអ្នកធ្វើ។ ប៉ុន្តែគេជេរប្រមាថពេលវេលា ពីព្រោះវាជាមជ្ឈដ្ឋានដែលបញ្ហា អាក្រក់កើតឡើង។ នេះគឺត្រូវបានហាមឃាត់។ ៣. គេគ្រាន់តែនិយាយប្រាប់ជាដំណឹងសុទ្ធសាធដោយគ្មានការស្តីបន្ទោសពេលវេលា៖ វាជាប្រការដែលគេអនុញ្ញាត ហើយក្នុងនោះ គឺពាក្យសម្តីរបស់ណាពីលូត អាឡៃហ៊ិស្សាឡាម ដូចដែលអល់ឡោះបានមានបន្ទូលថា៖ “ហើយគេបាននិយាយថា៖ នេះជាថ្ងៃមួយដ៏លំបាកបំផុត”។

التصنيفات

Manners of Speaking and Keeping Silent