إعدادات العرض
1- “គ្មានជនមូស្លីមណាម្នាក់សុំបួងសួងនូវការបួងសួងមួយដែលគ្មានបាបកម្មនៅក្នុងនោះ និងគ្មានការកាត់ផ្តាច់ចំណងសាច់សាលោហិត លើកលែងតែអល់ឡោះទ្រង់ផ្តល់ឱ្យជននោះនូវប្រការមួយក្នុងចំណោមប្រការបីយ៉ាងគឺ ឬមួយទ្រង់ឆ្លើយតបភ្លាមៗចំពោះការបួងសួងរបស់គេ ឬមួយទ្រង់រក្សាទុកវាសម្រាប់រូបគេនៅថ្ងៃបរលោក ឬមួយទ្រង់បង្វែររូបគេពីប្រការអាក្រក់ស្មើនឹងការបួងសួងនោះ”។ ពួកគេក៏និយាយថា៖ បើដូចនេះ ពួកយើងនឹងបួងសួងឲ្យបានច្រើន។ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះក៏នឹងផ្ដល់ឲ្យពួកអ្នកច្រើនជាងនោះដែរ”។
2- “ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់ខ្មាសអៀន និងសប្បុរសបំផុត។ ទ្រង់មានការខ្មាសអៀនចំពោះខ្ញុំបម្រើរបស់ទ្រង់ នៅពេលណាដែលគេលើកដៃទាំងពីរទៅកាន់ទ្រង់ ហើយទ្រង់ឆ្លើយតបមកវិញដោយទទេនោះ”។
3- រ៉ស៊ូលុលឡោះ ﷺ លោកចូលចិត្តប្រើពាក្យបួងសួងដែលមានន័យទូលំទូលាយ ហើយលះបង់ចោលនូវអ្វីផ្សេងពីនេះ។
4- “ចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំ ប្រសិនបើទ្រង់មានចេតនា។ សូមទ្រង់មេត្តាអាណិតស្រឡាញ់ដល់ខ្ញុំ ប្រសិនបើទ្រង់មានចេតនា។ សូមទ្រង់មេត្តាផ្តល់លាភសក្ការៈដល់ខ្ញុំ ប្រសិនបើទ្រង់មានចេតនា។ ប៉ុន្តែចូរឲ្យគេមានភាពប្រាកដប្រជាក្នុងការបួងសួងសុំ ពីព្រោះអល់ឡោះទ្រង់ធ្វើអ្វីដែលទ្រង់មានចេតនា ដោយគ្មានអ្នកណាអាចបង្ខិតបង្ខំទ្រង់បានឡើយ”។