Jurisprudence of Supplications and Remembrance of Allah

Jurisprudence of Supplications and Remembrance of Allah

3- “ពាក្យពេចន៍ដែលអល់ឡោះស្រឡាញ់បំផុតមានបួនគឺ៖ “سُبْحَانَ اللهِ” (អល់ឡោះមហាស្អាតស្អំ) “الْحَمْدُ للهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) និង “اللهُ أَكْبَرُ” (អល់ឡោះមហាធំធេង)។ ទោះជាចាប់ផ្តើមដោយពាក្យមួយណាមុន ក៏គ្មានបញ្ហាអ្វីដែរ”។

5- “បុគ្គលណាចុះសម្រាកនៅកន្លែងណាមួយ រួចគេសូត្រថា៖ " أَعُوذُ بِكَلِمَاتِ اللهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ " (ខ្ញុំសុំតាមរយៈពាក្យពេចន៍ដ៏ពេញលេញរបស់អល់ឡោះឲ្យទ្រង់បញ្ជៀសរូបខ្ញុំពីប្រការអាក្រក់ដែលទ្រង់បានបង្កើត) នោះគ្មានអ្វីអាចបង្កគ្រោះថ្នាក់ដល់រូបគេបានឡើយ រហូតដល់គេចេញដំណើរពីកន្លែងនោះ”។

6- “ជាការពិត ការដែលខ្ញុំសូត្រថា៖ "سُبْحَانَ اللهِ ، وَالحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، وَاللهُ أكْبَرُ " (អល់ឡោះដ៏មហាបរិសុទ្ធ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ អល់ឡោះជាម្ចាស់ដ៏មហាធំធេង) គឺជាទីស្រលាញ់មកចំពោះខ្ញុំជាងអ្វីៗដែលព្រះអាទិត្យរះលើទៅទៀត”។

8- “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី

10- រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសូត្រថា៖ اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ)។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ (ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់)។

15- اللَّهُمَّ إنِّي أَعُوذُ بِكَ مِنَ العَجْزِ وَالكَسَلِ، والبُخْلِ والهَرَمِ، وَعَذابِ القَبْرِ، اللَّهُمَّ آتِ نَفْسِي تَقْوَاهَا، وَزَكِّها أنْتَ خَيْرُ مَنْ زَكَّاهَا، أنْتَ وَلِيُّهَا وَمَوْلاَهَا، اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ عِلْمٍ لا يَنْفَعُ، وَمِنْ قَلْبٍ لا يَخْشَعُ، وَمِنْ نَفْسٍ لا تَشْبَعُ، وَمِنْ دَعْوَةٍ لا يُسْتَجابُ لَهَا " “ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសខ្ញុំពីការអសមត្ថភាព ភាពខ្ជិលច្រអូស ភាពកំណាញ់ ភាពទន់ខ្សោយពេលចាស់ជរា និងទណ្ឌកម្មក្នុងផ្នូរ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ឲ្យខ្លួនប្រាណរបស់ខ្ញុំនូវការកោតខ្លាចទ្រង់ផង។ សូមទ្រង់សម្អាតវា ព្រោះទ្រង់ជាអ្នកសម្អាតវាដ៏ល្អបំផុត។ ទ្រង់គឺជាអ្នកថែរក្សាវា និងគ្រប់គ្រងវា។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីចំណេះដឹងដែលគ្មានផលប្រយោជន៍ ចិត្ដដែលមិនចេះកោតខ្លាច ចិត្តកាយដែលមិនចេះគ្រប់គ្រាន់ និងការបួងសួងដែលគេមិនទទួលយកផង”។