إعدادات العرض
1- “បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ក្នុងមួយថ្ងៃចំនួនមួយរយដង
2- “ដួងចិត្តរបស់មនុស្សចាស់នៅតែក្មេងជានិច្ចចំពោះពីរប្រការគឺ ស្រឡាញ់លោកិយ និងមានក្តីស្រមៃវែងឆ្ងាយ”។
3- “ចូរពួកអ្នករំលឹកអំពីអ្នកដែលបំផ្លាញនូវភាពសប្បាយរីករាយឲ្យបានច្រើន” ពោលគឺសេចក្ដីស្លាប់។
4- “ចូរពួកអ្នកកុំចូលក្នុងលំនៅឋានទាំងឡាយរបស់ពួកដែលបំពានលើខ្លួនឯង លើកលែងតែពួកអ្នកយំ
5- “គេបង្ហាញភាពវឹកវរ(ហ្វិតណះ)ទៅលើដួងចិត្តមនុស្ស ដូចជាគេត្បាញកន្ទេលម្តងមួយសរសៃៗ
6- “នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ប្រមូលផ្តុំអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយនៅថ្ងៃបរលោក គេបានលើកទង់មួយសម្រាប់អ្នកដែលក្បត់គ្រប់រូប ហើយមានគេនិយាយថា៖ នេះគឺជាភាពក្បត់របស់បុគ្គលឈ្មោះនេះ កូនរបស់បុគ្គលឈ្មោះនោះ”។
7- រ៉ស៊ូលុលឡោះ ﷺ លោកបានប្រើពួកយើងឲ្យធ្វើប្រាំពីរប្រការ និងបានហាមឃាត់ពួកយើងពីប្រាំពីរប្រការ
8- “ការនៅសមរភូមិមុខមួយថ្ងៃក្នុងផ្លូវរបស់អល់ឡោះ គឺល្អជាងលោកិយ និងអ្វីៗដែលមាននៅលើលោកិយ
9- មានម្តងនោះ អ្នកនាំសាររបស់អល់ឡោះ ﷺ ចូលទៅកន្លែងបន្ទោបង់។ ដូច្នេះ ខ្ញុំនិងអ្នកបម្រើម្នាក់ដែលមានអាយុប្រហែលនឹងខ្ញុំបាននាំយកធុងដែលពេញទៅដោយទឹកនិងដំបងមួយ។ បន្ទាប់មក លោកបានធ្វើការលាងសម្អាតដោយទឹក។
10- “ពិតប្រាកដណាស់ អល់ឡោះពិតជាបានឲ្យនាងចូលឋានសួគ៌តាមរយៈផ្លែល្មើនេះ ឬពិតជាបានដោះលែងនាងពីឋាននរកតាមរយៈផ្លែល្មើនេះ”។
11- “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកបានទៅដល់កន្លែងជួបជុំណាមួយនោះ ចូរឲ្យគេឲ្យសាឡាម។ ហើយនៅពេលគេចង់ក្រោកចេញ ចូរឲ្យគេឲ្យសាឡាម។ ហើយការឲ្យសាឡាមលើកទីមួយ មិនមែនល្អជាងពេលចុងក្រោយឡើយ”។
12- “ការបួងសួងរបស់អ្នកអ៊ីស្លាមឲ្យបងប្អូនរបស់ខ្លួនដោយស្ងាត់ៗ គឺត្រូវបានគេទទួលយក
13- “បុគ្គលណាត្រូវគេសាកល្បងដោយឲ្យមានកូនស្រីច្រើននាក់ ហើយរូបគេបានធ្វើល្អចំពោះកូនៗទាំងនោះ ពួកនាងគឺជារនាំងការពារជននោះពីឋាននរក”។
14- “តើពួកអ្នកត្រូវគេជួយ និងផ្ដល់លាភសក្ការៈឲ្យមិនដោយសារតែអ្នកទន់ខ្សោយនៃពួកអ្នកទេឬ”?
15- “ពិតណាស់ ស្ហៃតនវាទាមទារអាហារដែលគេមិនរំលឹកនាមរបស់អល់ឡោះនៅពេលទទួលទានអាហារនោះ ហើយវាបានជំរុញកេ្មងស្រីនេះឲ្យមកដល់ដើម្បីវាអាចស៊ីអាហារនេះបាន។
16- ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាដែរ ប្រសិនបើមានបុរសម្នាក់មានបំណងយកទ្រព្យសម្បត្ដិរបស់ខ្ញុំ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំឲ្យទ្រព្យសម្បត្ដិរបស់អ្នកទៅជននោះ”
17- “លោកិយ គឺជាគុកសម្រាប់អ្នកមានជំនឿ ហើយជាឋានសួគ៌សម្រាប់អ្នកគ្មានជំនឿ”។
18- “ឱហាគីម! ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិនេះ មានពណ៌ខៀវស្រស់ឆើតឆាយ ផ្អែមល្ហែម
19- “ជួនកាលមនុស្សខ្លះសក់កន្ទ្រើងសុទ្ធតែដីត្រូវគេដេញចេញពីមុខផ្ទះ ប្រសិនបើជននោះបួងសួងសុំពីអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក”។
20- “តើម្នាក់ៗនៃពួកអ្នកអសមត្ថភាពក្នុងការស្វែងរកផលបុណ្យចំនួនមួយពាន់ជារៀងរាល់ថ្ងៃឬ”
21- “ឱអល់ឡោះជាម្ចាស់! គ្មានទេការរស់នៅពិតប្រាកដ គឺមានតែការរស់នៅនាថ្ងៃបរលោក។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសឲ្យពួកអាន់សរ និងពួកមូហាជីរីនផងចុះ”។
22- “ពិតណាស់ លោកិយត្រូវបានគេដាក់បណ្ដាសា ហើយអ្វីៗនៅក្នុងវាក៏ត្រូវគេដាក់បណ្ដាសាដែរ លើកលែងតែការរលឹកទៅចំពោះអល់ឡោះ និងអ្វីដែលប្រហាក់ប្រហែលនឹងវា អ្នកចេះដឹង ហើយនិងអ្នករៀនសូត្រ”។
23- “ចូរពួកអ្នកទទួលទានអាហាររបស់ពួកអ្នករួមគ្នា ហើយរំលឹកនាមរបស់អល់ឡោះ នោះគេនឹងផ្ដល់ពរជ័យដល់ពួកអ្នកចំពោះអាហារនោះ”។
24- រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅយប់ដែលគេនាំខ្ញុំឡើងទៅលើមេឃ ខ្ញុំបានឆ្លងកាត់ក្រុមមួយដែលមានក្រចកស្ពាន់ ហើយពួកគេកំពុងខ្វាចមុខ និងទ្រូងខ្លួនឯង
25- “ការប្រៀបធៀបការចង្អុលបង្ហាញ និងចំណេះវិជ្ជាដែលអល់ឡោះបានបញ្ជូនខ្ញុំមក គឺប្រៀបដូចជាទឹកភ្លៀងដែលធ្លាក់លើដី
26- “តើពួកអ្នកមិនមានអាហារ និងភេសជ្ជៈដូចដែលពួកអ្នកចង់បានមែនទេ? ជាការពិតណាស់ ខ្ញុំពិតជាបានឃើញណាពីរបស់ពួកអ្នក ﷺ ខណៈដែលលោកសូម្បីតែផ្លែល្មើអន់ដើម្បីអាចបំពេញក្រពះបានគ្រប់គ្រាន់ក៏គ្មានដែរ”។
27- “គេបានបង្ហាញឲ្យខ្ញុំឃើញឋានសួគ៌ និងឋាននរក។ ខ្ញុំមិនធ្លាប់ឃើញប្រការល្អ និងប្រការអាក្រក់ដូចថ្ងៃនេះឡើយ។ ប្រសិនបើពួកអ្នកដឹងនូវអ្វីដែលខ្ញុំបានដឹង ពួកអ្នកប្រាកដជាសើចតិច ហើយយំច្រើនជាមិនខាន
28- “ប្រសិនបើកូនចៅអាហ្ទាំមានទ្រព្យសម្បត្តិពេញជ្រលងភ្នំពីរ គេប្រាកដជាចង់បានពេញជ្រលងភ្នំបី
29- اللَّهُمَّ إنِّي أعُوذُ بِكَ مِنْ مُنْكَرَاتِ الأخْلاَقِ ، وَالأعْمَالِ ، والأهْواءِ " (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសរូបខ្ញុំពីសីលធម៌អាក្រក់ ទង្វើ អាក្រក់ និងបំណងប្រាថ្នាអាក្រក់ផងចុះ)។
30- “ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោនដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាងលើបុគ្គលម្នាក់ទៀត និងកុំឲ្យបុគ្គលម្នាក់បំពានលើបុគ្គលម្នាក់ទៀត”។
31- “តាមពិត ការប្រៀបធៀបអ្នកដែលចាំគម្ពីរគួរអាន ប្រៀបដូចជាសត្វអូដ្ឋដែលត្រូវគេចង។ ប្រសិនបើគេយកចិត្ដទុកដាក់ថែរក្សា វានឹងគង់នៅ។ តែប្រសិនបើគេមិនចងវាទេ វានឹងទៅបាត់”។
32- “ឱអាអ៊ីស្ហះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ ទ្រង់ស្រលាញ់ភាពទន់ភ្លន់។ ហើយទ្រង់ផ្ដល់ឲ្យអ្នកដែលមានភាពទន់ភ្លន់នូវអ្វីដែលទ្រង់មិនផ្ដល់ដល់អ្នកហិង្សា និងអ្នកផេ្សងទៀត”។
33- “ពិតប្រាកដណាស់ នៅក្នុងខ្លួនរបស់អ្នកមានលក្ខណៈពីរយ៉ាងដែលអល់ឡោះស្រលាញ់ គឺការចេះត្រិះរិះ និងភាពខ្ជាប់ខ្ជួន”។
34- “ពិតប្រាកដណាស់ មានស្ដ្រីជាច្រើនបានមកប្ដឹងភរិយារបស់មូហាំម៉ាត់អំពីស្វាមីរបស់ខ្លួន។ អ្នកទាំងនោះមិនមែនជាមនុស្សល្អជាងគេនៃពួកអ្នកឡើយ”។
35- اللَّهُمَّ إنِّي أَعُوذُ بِكَ مِنَ العَجْزِ وَالكَسَلِ، والبُخْلِ والهَرَمِ، وَعَذابِ القَبْرِ، اللَّهُمَّ آتِ نَفْسِي تَقْوَاهَا، وَزَكِّها أنْتَ خَيْرُ مَنْ زَكَّاهَا، أنْتَ وَلِيُّهَا وَمَوْلاَهَا، اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ عِلْمٍ لا يَنْفَعُ، وَمِنْ قَلْبٍ لا يَخْشَعُ، وَمِنْ نَفْسٍ لا تَشْبَعُ، وَمِنْ دَعْوَةٍ لا يُسْتَجابُ لَهَا " “ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសខ្ញុំពីការអសមត្ថភាព ភាពខ្ជិលច្រអូស ភាពកំណាញ់ ភាពទន់ខ្សោយពេលចាស់ជរា និងទណ្ឌកម្មក្នុងផ្នូរ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ឲ្យខ្លួនប្រាណរបស់ខ្ញុំនូវការកោតខ្លាចទ្រង់ផង។ សូមទ្រង់សម្អាតវា ព្រោះទ្រង់ជាអ្នកសម្អាតវាដ៏ល្អបំផុត។ ទ្រង់គឺជាអ្នកថែរក្សាវា និងគ្រប់គ្រងវា។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីចំណេះដឹងដែលគ្មានផលប្រយោជន៍ ចិត្ដដែលមិនចេះកោតខ្លាច ចិត្តកាយដែលមិនចេះគ្រប់គ្រាន់ និងការបួងសួងដែលគេមិនទទួលយកផង”។
36- ចូរអ្នកសូត្រថា៖ " اللَّهُمَّ اكْفِني بِحَلاَلِكَ عَنْ حَرَامِكَ ، وَأغْنِنِي بِفَضْلِكَ عَمَّنْ سِواكَ " (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងប្រការដែលទ្រង់អនុញ្ញាតដោយមិនត្រូវការប្រការដែលទ្រង់បានហាមឃាត់ ហើយសូមមេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងភាពសប្បុរសរបស់ទ្រង់ដោយមិនត្រូវការពីអ្នកផេ្សងក្រៅអំពីទ្រង់ផង)។
37- “មនុស្សបីប្រភេទដែលអល់ឡោះជាម្ចាស់នឹងមិនមានបន្ទូលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក និងមិនជម្រះសម្អាតពួកគេឡើយ ហើយពួកគេនឹងត្រូវទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតគឺ
38- “ឧត្ដមភាពនៃអ្នកមានចំណេះដឹងទៅលើអ្នកដែលគោរពសក្ការៈ គឺដូចជាឧត្ដមភាពរបស់ខ្ញុំលើអ្នកដែលទាបជាងគេបំផុតនៃពួកអ្នក
39- اللَّهُمَّ قِنِي عَذَابَكَ يَوْمَ تَجْمَعُ أَوْ تَبْعَثُ عِبَادَكَ" (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់នៅថ្ងៃដែលទ្រង់ប្រមូលផ្តុំ ឬបង្កើតខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ឲ្យរស់ឡើងវិញផងចុះ)។
40- “ជនណាដែលសិក្សាចំណេះដឹងណាមួយក្នុងចំណោមចំណេះដឹងដែលគេសិក្សាវាដើម្បីស្វែងរកការពេញចិត្ដពីអល់ឡោះ ប៉ុន្ដែរូបគេបែរជាសិក្សាវាដោយគ្មានបំណងអ្វីក្រៅពីចង់បានទ្រព្យសម្បត្ដិលោកិយទៅវិញនោះ រូបគេនឹងមិនបានធំក្លិនឋានសួគ៌ឡើយនៅថ្ងៃបរលោក”។
41- “ខណៈពេលដែលបុរសម្នាក់កំពុងដើរតាមផ្លូវ គាត់បានប្រទះឃើញមែកឈើដែលមានបន្លាមួយនៅលើផ្លូវ គាត់ក៏កាត់វាចេញ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានថ្លែងអំណរគុណចំពោះបុរសនោះ និងបានអភ័យទោសឲ្យគាត់”។
42- “ចូរពួកអ្នកកុំលោភលន់នឹងដីស្រែចម្ការ ព្រោះវាធ្វើឲ្យពួកអ្នកងប់ងុលនឹងលោកិយ”។
43- “ពិតប្រាកដណាស់ ដើមឈើមួយដើមនៅក្នុងឋានសួគ៌ អ្នកដំណើរជិះសេះដែលលឿនបំផុតចំណាយពេលមួយរយឆ្នាំក៏មិនទាន់ផុតដើមឈើនោះផង”។
44- “ពិតប្រាកដណាស់ នៅក្នុងឋានសួគ៌ មានផ្សារមួយដែលពួកគេទៅជារៀងរាល់ថ្ងៃសុក្រ
45- ៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលធ្វើទារុណកម្មមនុស្សក្នុងលោកិយ”។
46- “ចូរពួកអ្នកសូត្រគម្ពីរគួរអាន ព្រោះវានឹងជួយអន្ដរាគមន៍ដល់ម្ចាស់របស់វានៅថ្ងៃបរលោក
47- “ចូរពួកអ្នកស្លៀកសម្លៀកបំពាក់ពណ៌ស ព្រោះវាជាសម្លៀកបំពាក់ដ៏ល្អបំផុតរបស់ពួកអ្នក។ ហើយចូរយកវារុំសពអ្នកស្លាប់នៃពួកអ្នក”។
48- “ជនមូស្លីមណាម្នាក់ដែលជួបប្រទះគ្រោះអ្វីមួយ ហើយគេសូត្រនូវអ្វីដែលអល់ឡោះបានបង្គាប់ប្រើថា៖ "إنّا للهِ وَإنَّا إِلَيْهِ رَاجِعُونَ ، اللَّهُمَّ أْجُرْنِي فِي مُصِيبَتِي، وَأَخْلِفْ لِي خَيْرًا مِنْهَا " (ពិតប្រាកដណាស់ ពួកយើងគឺជាកម្មសិទ្ធិរបស់អល់ឡោះ ហើយពួកយើងពិតជានឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ផលបុណ្យដល់ខ្ញុំចំពោះគ្រោះរបស់ខ្ញុំនេះ ហើយសូមទ្រង់ជំនួសឲ្យខ្ញុំវិញល្អជាងអ្វីដែលខ្ញុំបានបាត់បង់ផងចុះ) នោះអល់ឡោះជាម្ចាស់នឹងជំនួសឲ្យជននោះល្អជាងអ្វីដែលរូបគេបានបាត់បង់ជាមិនខាន”។
49- “តើខ្ញុំត្រូវធ្វើយ៉ាងណាចំពោះលោកិយ! តាមពិត ការរស់នៅរបស់ខ្ញុំក្នុងលោកិយ គឺគ្រាន់តែដូចជាអ្នកដំណើរម្នាក់ដែលចូលជ្រកក្រោមម្លប់ឈើមួយ បន្ទាប់មក គេក៏ចេញដំណើរទៅ ហើយក៏បោះបង់ម្លប់នោះចោល”។
50- “គ្មានជំនឿពេញលេញទេអ្នកដែលគ្មានភាពទៀងត្រង់ ហើយក៏មិនទាន់មានសាសនាពេញលេញនោះដែរចំពោះអ្នកដែលមិនប្រកាន់ខ្ជាប់កិច្ចសន្យា”។