The Creed - الصفحة 2

The Creed - الصفحة 2

3- ហេតុនេះ តើពួកយើងធ្វើសច្ចាប្រណិធាននឹងលោកលើប្រការអ្វី? លោកបានមានប្រសាសន៍ថា៖ “គឺលើការគោរពសក្ការៈចំពោះអល់ឡោះ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ត្រូវប្រតិបត្តិសឡាតទាំងប្រាំពេល ហើយត្រូវគោរពតាមបញ្ជារបស់ទ្រង់ (លោកបានខ្សឹបប្រាប់ពាក្យមួយ) និងមិនសុំអ្វីពីមនុស្សលោកឡើយ”។

11- “នៅថ្ងៃបរលោក ជើងទាំងពីររបស់ខ្ញុំបម្រើអល់ឡោះនឹងមិនអាចធ្វើចលនាទៅណាបានឡើយ រហូតដល់គាត់ត្រូវបានគេសួរអំពីអាយុរបស់គាត់ តើគាត់បានចំណាយវាយ៉ាងដូចម្តេច? អំពីចំណេះដឹងរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច? អំពីទ្រព្យសម្បត្តិរបស់គាត់ តើគាត់រកវាបានដោយរបៀបណា និងចំណាយវាយ៉ាងដូចម្តេច? និងអំពីរាងកាយរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច”?

15- ឱកូនចៅអាហ្ទាំ! ជាការពិតណាស់ ដរាបណាអ្នកនៅបួងសួងមកកាន់យើង និងរំពឹងមកចំពោះយើង យើងនឹងអភ័យសឲ្យអ្នកចំពោះបាបកម្មរបស់អ្នក ហើយយើងមិនយកចិត្ដទុកដាក់ឡើយ។ កូនចៅអាហ្ទាំ! ប្រសិនបើបាបកម្មរបស់អ្នកច្រើនពេញមេឃ បន្ទាប់មក អ្នកសុំការអភ័យទោសពីយើង យើងនឹងអភ័យទោសឲ្យអ្នក ហើយយើងមិនយកចិត្ដទុកដាក់(ចំពោះវាឡើយ)។

18- ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើអ្នកចាត់ទុកខ្ញុំស្មើនឹងអល់ឡោះឬ? អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។

21- បុគ្គលណាយកអ្នកមានជំនឿ និងកោតខ្លាចយើង(វ៉ើលីអល់ឡោះ)ធ្វើជាសត្រូវ យើងនឹងប្រកាសសង្គ្រាមជាមួយជននោះ។ ខ្ញុំបម្រើរបស់យើងមិនបានធ្វើអ្វីមួយដើម្បីឲ្យខ្លួនគេកាន់តែខិតជិតមកចំពោះយើង និងធ្វើឲ្យយើងពេញចិត្ត ជាង(ការអនុវត្ត)អ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅចំពោះគេឡើយ។

36- “បុគ្គលណាសូត្រនៅពេលឮគេអាហ្សានថា៖ اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ (ឱអល់ឡោះដែលជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេប្រតិបត្ដិ! សូមទ្រង់មេត្តាផ្ដល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់តែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផង) នោះរូបគេនឹងទទួលបានការអន្ដរាគមន៍(ស្ហាហ្វាអាត់)របស់ខ្ញុំនៅថ្ងៃបរលោក”។

44- តើពួកអ្នកដឹងឬទេថា ម្ចាស់របស់ពួកអ្នកបានមានបន្ទូលអ្វីខ្លះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ “គឺទ្រង់បានមានបន្ទូលថា៖ នៅពេលព្រឹកឈានមកដល់ មានខ្ញុំបម្រើរបស់យើងមួយចំនួនមានជំនឿចំពោះយើង និងមួយចំនួនទៀតគ្មានជំនឿ

52- “ពិតប្រាកដណាស់ ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក គឺ ចំណេះដឹងត្រូវបានគេដកយក ភាពល្ងង់ខ្លៅ អំពើហ្ស៊ីណា និងការផឹកស្រាមានកាន់តែច្រើន។ ចំណែកឯបុរសមានកាន់តែតិច ខណៈដែលស្រ្តីមានកាន់តែច្រើន រហូតដល់ស្ត្រីហាសិបនាក់ គឺស្ថិតនៅក្រោមការមើលថែរបស់បុរសតែម្នាក់ប៉ុណ្ណោះ”។

55- “សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ពេលវេលាដែលកូនប្រុសរបស់ម៉ារយ៉ាំ(ណាពីអ៊ីសា)នឹងចុះមកក្នុងចំណោមពួកអ្នកក្នុងនាមជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌ គឺជិតមកដល់ហើយ។ ហើយគាត់នឹងបំបាក់ឈើឆ្កាង សម្លាប់សត្វជ្រូក លុបបំបាត់ការបង់ពន្ធ ហើយទ្រព្យសម្បត្តិនឹងសម្បូរហូរហៀរ រហូតដល់គ្មាននរណាម្នាក់នឹងទទួលយកវាទៀតឡើយ”។

60- “ប្រាកដណាស់ ខ្ញុំនៅឯស្រះដើម្បីមើលថា តើនរណានឹងមករកខ្ញុំក្នុងចំណោមអ្នករាល់គ្នា។ ទោះយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនដែលនៅឆ្ងាយពីខ្ញុំ ដូច្នេះខ្ញុំមានប្រសាសន៍ថា៖ បរពិត្រព្រះជាម្ចាស់របស់ខ្ញុំ! ពួកគេជាក្រុមរបស់ខ្ញុំ ជាប្រជាជាតិរបស់ខ្ញុំ

82- “លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ នៅពេលដែលគេនិយាយ គឺគេកុហក នៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា ហើយនៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ)”។